នាយទាហានអាមេរិកជួយហ្វឹកហ្វឺនច្បាប់ដល់កងទ័ពកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ អស់រយៈពេល៥ថ្ងៃចាប់ពី ថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៥ នៅសណ្ឋាគារសាន់វ៉េ មានរៀប ចំសិក្ខាសាលាបណ្ដុះបណ្ដាលច្បាប់ និង កិច្ចសហប្រតិបត្ដិការយោធារវាងកង យោធពលខេមរភូមិន្ទ(ខ.ភ.ម.)ដោយ មានយោធាចារ្យមកពីកងទ័ពសហរដ្ឋ អាមេរិកមានដូចជា កងទ័ពជើងទឹក វិទ្យាស្ថានយោធាសិក្សាច្បាប់អន្ដរជាតិ មេធាវី ទីប្រឹក្សាច្បាប់ និងមេធាវីឆ្មាំ ជាតិរដ្ឋអូហាយ៉ូចំនួន៤រូបជាវាគ្មិនបាន បង្ហាត់បង្រៀនច្បាប់ដល់នាយទាហាន មកពីបណ្ដាកងឯកភាពនានាចំណុះ ខ.ភ.ម. ពិសេសនាយកដ្ឋាននីតិកម្ម ក្រសួងការពារជាតិសរុបចំនួន៣០នាក់ ទទួលការបណ្ដុះបណ្ដាលសម្រាប់ជាប្រទីប ក្នុងការប្រតិបត្ដិច្បាប់ ។

IMG_4000

ក្នុងពិធីបិទវគ្គកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ ក៏មានការប្រគល់វិញ្ញាបន បត្រ និងវត្ថុអនុស្សាវរីយ៍ជូនដល់កម្ម សិក្សាការីរួចមក លោកឧត្ដមសេនីយ៍ ឯក ម៉ម សុផាត នាយកនាយកដ្ឋាននីតិ កម្មជំនួសមុខឱ្យថ្នាក់ដឹកនាំក្រសួងការ ពារជាតិបានថ្លែងអំណរគុណចំពោះកង ទ័ពសហរដ្ឋអាមេរិកដែលបានចាត់បញ្ជូន នាយទាហានជំនាញច្បាប់មកបង្ហាត់ បង្ហាញពីនីតិវិធីនានាដែលកងទ័ពត្រូវយល់ ដឹងបានធ្វើឱ្យសិក្ខាសាលាពេញ១សប្ដាហ៍ទទួលបានពុទ្ធិថ្មីៗថែមទៀតដែលមានខ្លឹម សារប្រកបដោយអត្ថន័យស៊ីជម្រៅ ។

លោកឧត្ដមសេនីយ៍ឯកនាយក នាយក ដ្ឋាននីតិកម្មក្រសួងការពារជាតិបានបន្ដ ទៀតថា កងកម្លាំងប្រដាប់អាវុធត្រូវ ចេះច្បាប់ យល់ច្បាប់ងាយស្រួលក្នុងការ អនុវត្ដភារកិច្ចកុំរំលោភបំពានមាក់ងាយ អ្នកតូចតាចជាងខ្លួនឬប្រមាថមេកោយ។

អង្គសិក្ខាសាលាបានបញ្ចប់ប្រកប ដោយលទ្ធផលផ្លែផ្កាដែលគ្រូឧទ្ទេសធ្វើ បទបង្ហាញធ្វើឱ្យនាយទាហានទាំងអស់ យកចិត្ដទុកដាក់ខ្ពស់ក្នុងការសិក្សាប្រកប ដោយការទទួលខុសត្រូវ ព្រោះការបក ស្រាយការជជែកពិភាក្សាក៏ដូចជាការសម្របសម្រួលមានសកម្មភាពផុលផុស និងប្រកបដោយមិត្ដភាព ។ គ្រប់ប្រធាន បទសុទ្ធតែមានសារសំខាន់និងជាតម្រូវការចាំបាច់សម្រាប់បរិបទបច្ចុប្បន្នរបស់ខ.ភ.ម. ត្រូវសិក្សាឈ្វេងយល់និងដកស្រង់ បទពិសោធន៍អំពីច្បាប់ក្នុងការចេញ បំពេញបេសកកម្មដល់ការកសាងមូលដ្ឋានគ្រឹះច្បាប់យោធាដែលយើងទាំងអស់គ្នាយល់ថាទាំងនេះជាបទពិសោធន៍ល្អ សម្រាប់ខ.ភ.ម.ផងដែរ ៕

 

IMG_4039

...

ដោយ៖ សុខដុម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print