គណៈប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យមើលការដាំបង្គោលកំណត់ព្រំប្រទល់សហគមន៍នៃដែនជម្រកសត្វ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី១៥ ខែសីហានេះ គណៈប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចុះពិនិត្យមើលការដាំបង្គោលកំណត់ព្រំប្រទល់សហគមន៍តំបន់ការពារធម្មជាតិស្រែអ៊ុី ណាំុភុំនៃដែនជម្រកសត្វព្រៃភ្នំព្រេច ស្ថិតក្នុងភូមិសាស្រ្តសង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

IMG-20150815-WA0084

លោកបានមានប្រសាសន៍ទៅកាន់ប្រជាសហគមន៍នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ការបោះបង្គោលព្រំនាពេលនេះ គឺកំណត់អោយបានច្បាស់លាស់នូវព្រំប្រទល់សហគមន៍ក្នុងតំបន់ការពារធម្មជាតិ ដើម្បីអោយបងប្អូនអាចរស់នៅដោយស្របច្បាប់ ប្រកបដោយសុខសន្តិភាព សុវត្ថិភាព នឹងអាចធ្វើការបង្កបង្កើនផលនៅលើដីជីដូនជីតារបស់ពួកគាត់ថែមទៀតផង ។

សូមបញ្ជាក់ថា សហគមន៍តំបន់ការពារធម្មជាតិស្រែអ៊ុី ណាំុភុំ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ មានផ្ទៃដីសរុប 1,777ហិកតា និងប្រជាជនរស់នៅចំនួន ១៣៧គ្រួសារ ៕

IMG-20150815-WA0082

IMG-20150815-WA0081

IMG-20150815-WA0080

IMG-20150815-WA0077

IMG-20150815-WA0078

IMG-20150815-WA0079

...

IMG-20150815-WA0076

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print