ភ្នំពេញ ៖ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានសហការជាមួយលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានលោកអធិការនគរបាលខណ្ឌដូនពេញចូលរួមផង បានដឹកនាំកម្លាំងនគរបាលខណ្ឌ ប៉ុស្តិ៍ សង្កាត់ មេភូមិ និងកម្លាំងប្រជាការពារខណ្ឌចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន កាលពីល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល១ និងផ្សារកណ្តាល២ ខណ្ឌដូនពេញ ។
ជាលទ្ធផលបង្រ្កាបបានរួមមាន ៖ គ្រឿងញៀនប្រភេទក្រាមសថ្លាសរុបចំនួន ១២០កញ្ចប់តូច , ឧបករណ៏ប្រើប្រាស់គ្រឿញៀន,ឃាត់ជនសង្ស័យបាន២នាក់ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោតាមច្បាប់ ។
ក្រោយប្រតិបត្តិការរួច នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ លោកជឹម សុទ្ធី នាយករងរដ្ឋបាល និងលោក សុក ពិសី ប្រធានការិ.រដ្ឋបាលនិងហិរញ្ញវត្ថុ តំណាងលោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បាននាំយកថវិកាចំនួន១លានរៀល ជាការលើកទឹកចិត្តជូនអធិការខណ្ឌដូនពេញ ដែលបានចុះបង្ក្រាបករណីជួញដូរថ្នាំញៀនកាលពីម្សិលមិញ ៕ ដោយ ៖ ស តារា