ស្ត្រីប្តូរលុយវេលុយវីងចាញ់បោកជនសង្ស័យ៦នាក់យកលុយក្រដាស់១០០ដុល្លារឆេងម៉េងមកដូរយកលុយ២០លានរៀល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ស្ត្រីអ្នករកស៊ីប្តូរលុយវេលុយវីងចាញ់បោកជនសង្ស័យ៦នាក់យកលុយក្រដាស់១០០ដុល្លារឆេងម៉េងមកដូរយកលុយ២០លានរៀលរួចគេចខ្លួន កាលពីវេលាម៉ោង១២រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅផ្ទះប្តូរលុយវេលុយវីន ស្ថិតភូមិ-ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកវរៈសេនីយ៍ត្រី ជា ពិសី មេបញ្ជាការកងរាជអាវុធហត្ថស្រុកអូរជ្រៅបានប្រាប់ថា ស្ត្រីរងគ្រោះដែលចាញ់បោកមានឈ្មោះ ស្រេ មួយទៀង អាយុ៤០ឆ្នាំ(មានមុខរបបប្តូរប្រាក់វេលុយវីន) រស់នៅភូមិ-ឃុំខាងលើ បានរត់មកប្តឹងនៅទីបញ្ជាការកងរាជអាវុធហត្ថស្រុកអូរជ្រៅ ដែលប្តឹងជួយអន្តរាគមន៍ដោយមានជនសង្ស័យ១ក្រុមចំនួន៦នាក់មានក្មេងម្នាក់បានជិះរថយន្តធុនវីហ្គោ ពណ៌ខ្មៅ គ្មានស្លាក់លេខ។

ស្ត្រីរងគ្រោះបានបញ្ជាក់ថា ក្រោយពេលដែលជនសង្ស័យបានចុះមកប្តូរលុយនៅក្បែរចំការដំឡូងមីចំងាយពីផ្ទះប្រមាណ៧០០ម៉ែត្រ ដែលយកលុយក្រដាស់១០០ដុល្លារចំនួន៧៩សន្លឹកស្មើរនិង៧.៩០០ដុល្លារដែលត្រូវប្តូរយកប្រាក់រៀលស្មើរនិង២០លានរៀល រួចក៏បានជិះរថយន្តគេចខ្លួនបាត់ ទើបយកលុយមកពិនិត្យមើលទើបដឹងថា លុយដែលត្រូវជនសង្ស័យយកមកប្តូរយកលុយខ្មែរនេះជាក្រដាស់លុយឆេងម៉េង។

ក្រោយពីត្រូវជនសង្ស័យមួយក្រុមបោកទើបរត់ទៅប្តឹងកម្លាំងកងរាជអាវុធហត្ថស្រុកជួយធ្វើអន្តរាគមន៍ជនសង្ស័យបើករថយន្តគេចខ្លួនបាត់ទៅហើយ ចំណែកស្ត្រីដែលចាញ់បោកជនសង្ស័យយកក្រដាស់លុយដុល្លារឆេងម៉េង១០០ ចំនួន៧៩សន្លឹកមកដូរយកប្រាក់រៀល២០លានរៀលទៅបាត់គឺអង្គុយស្តាយលាយឡំដោយទឹកភ្នែក។

លោកបានបញ្ជាក់ថា ចំពោះករណីអ្នកប្តូរប្រាក់វេលុយវីនចាញ់បោកជនសង្ស័យយកក្រដាស់ប្រាក់ក្លែងក្លាយមកដូរគេចខ្លួនកម្លាំងកងរាជអាវុធហត្ថស្រុកកំពុងស្រាវជ្រាវរកចាប់ខ្លួន ហើយបងប្អូនដែលមានមុខរបបប្តូរលុយវេលុយគឺមុននិងប្តូរប្រាក់ត្រូវពិនិត្យឲ្យបានច្បាស់លាស់ការពារចាញ់បោកជនសង្ស័យ៕

...

nkd

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print