Borussia Dortmund ទិញបានខ្សែប្រយុទ្ធ Alexander Isak តែឲ្យខ្សែប្រយុទ្ធ Adrian Ramos ទៅអេស្ប៉ាញ

ចែករំលែក៖

ក្លិប Borussia Dortmund នៅក្នុងក្របខ័ណ្ឌកំពូលរបស់អាល្លឺម៉ង់បានទទួលជោគ ជ័យក្នុងការទិញខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិស៊ុយអែត Alexander Isak ដែលគេប្រៀបប្រដូចទៅនឹងកីឡាករឆ្នើម Zlatan Ibrahimovic របស់បិសាចក្រហម Manchester United ។

កីឡាករ Alexander Isak ក៏បានទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្លិបធំៗ ដូចជា Real Madrid, Chelsea និង PSG ហើយ Borussia Dortmund បានប្រជែងឈ្នះគេទិញបានខ្សែប្រយុទ្ធ វ័យ១៧ឆ្នាំក្នុងតម្លៃ៨,៨លានផោនមកពីក្លិប AIK ។

កីឡាករវ័យក្មេងរូបនេះ បានចូលលេងឈុតធំជម្រើសជាតិស៊ុយអែត២ប្រកួតមកហើយ និងស៊ុតបាន១គ្រាប់កាលប៉ះជាមួយស្លូវ៉ាគីកាលពីដើមខែមករាថ្មីៗនេះ ខណៈ ដែលអ្នកគាំទ្រជាច្រើនជឿថារូបគេដោយមានឈ្មោះនឹងស្នងតំណែង Zlatan អាច ល្បីល្បាញនាពេលអនាគត ។

នៅពេលជាមួយគ្នានេះក្រុម Borussia Dortmund ក៏បានអនុញ្ញាតឲ្យក្លិប Granada នៅក្នុងក្របខ័ណ្ឌអេស្ប៉ាញ La Ligaខ្ចីជើងខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ី Adrian Ramos រហូតដល់ចប់រដូវកាល ៕ ដេវីត

...

16216235_1360972983959159_1422020734_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print