រថយន្តឡង់គ្រីស័រ បើកលឿនបុករថយន្តបាឡែនវិល២ជុំរួចព្យាយាមបើករត់ត្រូវសមត្ថកិច្ចឃាត់ជាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ បើករថយនឡង់គ្រីស័រ ក្នុងល្បឿនលឿនហើយបានជ្រុលបុករថយន្តកាមរីបាឡែនពីក្រោយពេញទំហឹងបណ្តាលអោយរថយន្តរងគ្រោះវិល២ជុំខ្ទៀតទៅប៉ះរថយន្តពន្លត់អគ្គីភ័យរងការខួចខាត កាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២៥ខែមករា ឆ្នាំ២០១៧ នៅចំណុចមុខស្ថានីយ៍ពន្លត់និងបង្កាគ្រោះអគ្គីភ័យរាជធានីភ្នំពេញ តាមបណ្តោយផ្លូវលេខ៣៦០ នៅសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ហើយរថយន្តបង្កបានព្យាយាមបើករត់រហូតដល់ចំណុចខាងជើងគុកទួលស្លែងតាមបណ្តោយផ្លូវលេខ១១៣ កែងផ្លូវលេខ៣២០ ទើបត្រូវសមត្ថកិច្ចដេញឃាត់បាន។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកកាមរីបាឡែន ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2U 2516 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៦០ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុច កើតហេតុស្រាប់តែមានរថយន្តម៉ាកឡង់គ្រីស័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2Q-1169 បើកបរដោយបុរសវ័យចំណាស់ម្នាក់ធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនលឿនហើយបានបុករថយន្តកាមរីពីក្រោយបណ្តាលឲ្យវិល២ជុំទៅប៉ះនិងរថយន្តទឹកពន្លត់អគ្គីភ័យរងការខូចខាតយ៉ាងដំណំ ។

សាក្សីដដែលបានបន្តថា បន្ទាប់ពីបង្កគ្រោះថ្នាក់រួចរថយន្តបង្កបានព្យាយាមបើករត់រហូតទៅដល់ចំណុចរបងខាងជើងគុកទួលស្លែងទើបសមត្ថកិច្ចដេញឃាត់បានទាំងរថយន្តនិងម្ចាស់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានយកម្ចាស់រថយន្តទៅប៉ុស្តិ៍បឹងកេងទី៣រង់ចាំជំនាញចរាចរណ៍រាធានីមកយកទាំងរថយន្តនិងម្ចាស់ទៅរង់ចាំដោះស្រាយតាមច្បាប់៕ ភារ៉ា ដង្កោ

...

IMG_2673 IMG_2672 IMG_2674 IMG_2676 IMG_2677

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print