កម្មករអគ្គិសនីឡើងតម្រង់ខ្សែភ្លើងត្រូវចរន្ដឆក់ស្រូបជាប់នឹងបង្គោលដូចសត្វប្រចៀវ

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីគេបានឃើញកម្មករអគ្គិសនីកម្ពុជាម្នាក់ត្រូវខ្សែភ្លើងឆក់ ស្រូបជាប់នៅលើបង្គោលស្ដាកដូចសត្វ ប្រចៀវ តែសំណាងល្អមិនបង្កគ្រោះ ថ្នាក់ដល់ជីវិតកម្មករម្នាក់នេះឡើយ ដោយសារមិត្ដភក្ដិជាកម្មករដូចគ្នាជួយសង្គ្រោះទាន់ ។

ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៣០ នាទីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៥ ស្ថិតនៅក្នុងភូមិរោលជ្រូកសង្កាត់ព្រៃ វែង ខណ្ឌដង្កោ ។

ប្រភពព័ត៌មានពីក្រុមកម្មករអគ្គិសនីដូចគ្នាបានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានទទួលបញ្ជាពីមេក្រុមឱ្យទៅពិនិត្យមើលខ្សែភ្លើងតាមបង្គោលមួយ ចំនួននៅតាមផ្លូវលំមួយកន្លែងនៅភូមិ រោលជ្រូក បន្ទាប់ពីអ្នកបច្ចេកទេសប្រាប់ ថា ភ្លើងមានសភាពមិនស្រួល ។ លុះពួក គាត់ដើរពិនិត្យចុះឡើងឃើញខ្សែភ្លើង នៅកន្លែងនោះធ្លាក់ចុះមកក្រោម ទើប ពេលនោះជនរងគ្រោះឈ្មោះ ឃឹម ផានិត អាយុ២៤ឆ្នាំ មានមុខរបរជាកម្មករក្រុម ហ៊ុនអគ្គិសនីកម្ពុជាប្រចាំខណ្ឌដង្កោបានដាក់ជណ្ដើរឡើងទៅលើបង្គោលភ្លើង ដើម្បីដាក់ខ្សែភ្លើងឱ្យវារត់ស្មើគ្នាវិញ ។

ខណៈជនរងគ្រោះឡើងដល់ពាក់កណ្ដាលបង្គោលភ្លើងក៏ត្រូវខ្សែភ្លើងមានកម្លាំងចរន្ដខ្លាំងឆក់និងស្រូបជាប់នឹងបង្គោល ភ្លើងធ្លាក់ខ្លួនស្ដាកដូចសត្វប្រចៀវតោងស្លឹកត្នោតតែចាត់ទុកជាសំណាងល្អមិន បាត់បង់ជីវិតដោយមិនធ្លាក់ដល់ដីព្រោះមានខ្សែក្រវាត់ចងភ្ជាប់នឹងបង្គោល ។

ប្រភពដដែលបានឱ្យដឹងទៀតថាភ្លាមៗ នោះធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជា សមត្ថកិច្ចចុះមកធ្វើ អន្ដរាគមន៍ហើយបានយកជណ្ដើរឡើង ទៅដោះជនរងគ្រោះពីបង្គោលភ្លើងយក ទៅមន្ទីរពេទ្យភ្លាមៗ គ្រាដែលជនរង គ្រោះលែងមាត់លែងកសល់តែដង្ហើម ៕

SWE

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print