លោកហុងសុខហួរសមាជិកព្រឹទ្ធ សភាត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៃបទល្មើសជាក់ស្ដែង

ចែករំលែក៖

ភ្នំពេញ៖ លោកហុង សុខហួរ សមា ជិកព្រឹទ្ធសភា មកពីគណបក្សសម រង្ស៊ី ត្រូវបានសមត្ថកិច្ចនគរបាលរាជធានី ភ្នំពេញ សហការជាមួយនគរបាលក្រសួង មហាផ្ទៃឃាត់ខ្លួនកាលពីវេលាម៉ោង ៦និង៥នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៥ នៅផ្ទះលេខ១០៦អា ផ្លូវលេខ ២០១១ ភូមិគោកឃ្លៀង សង្កាត់ភ្នំពេញ ថ្មី ខណ្ឌសែនសុខ ហើយក៏បានបញ្ជូន ភ្លាមៗដោយរថយន្ដសមត្ថកិច្ចទៅកាន់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

មុនការឃាត់ខ្លួនសមាជិកព្រឹទ្ធសភា លោកហុង សុខហួរ គឺនៅវេលាម៉ោង ១០យប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌសែនសុខ និងនគរបាលក្រសួងមហាផ្ទៃបានឡោម ព័ទ្ធភូមិគ្រឹះលេខ១០៦អា ផ្លូវលេខ២០១១ ភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ ។ ប្រតិបត្ដិការនេះដឹកនាំ ដោយលោកសៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និង លោកឧត្ដមសេនីយ៍ឯកជួន សុវណ្ណ អគ្គ ស្នងការរងនគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ និងមានការ ចូលរួមពីឧត្ដមសេនីយ៍ឯក ឌី វិជ្ជា បាន ដឹកនាំកម្លាំងសហការ ព្រមទាំងមាន ការចូលរួមពីអាជ្ញាធរផងដែរ ។

ក្រោមប្រតិបត្ដិការឡោមព័ទ្ធអស់ រយៈពេលជិត១យប់ នៅវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ ភរិយារបស់លោកហុង សុខហួរ ជាមួយនឹងអ្នកបើកបរបានធ្វើដំណើរ ដោយរថយន្ដម៉ាកឡង់គ្រីស័រLX-៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រឹទ្ធសភា៣, ២-០០៥៨ មកកាន់ភូមិគ្រឹះដែលលោក ហុង សុខហួរលាក់ខ្លួនពីការប្រមាញ់របស់ សមត្ថកិច្ចដោយភ្ជាប់មកជាមួយសម្លៀក បំពាក់លក្ខណៈឯកសណ្ឋានជាសមាជិក ព្រឹទ្ធសភា ។ គ្រានោះសមត្ថកិច្ចដែល កំពុងយាមកាមតាមភារកិច្ច អនុវត្ដ តាមតួនាទីក៏បានសួរនាំទើបលោកស្រី បានបញ្ជាក់ប្រាប់ទៅកាន់លោកជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញថា ស្វាមីរបស់ គាត់ លោកហុង សុខហួរ ពិតជាកំពុង ស្នាក់នៅខាងក្នុងភូមិគ្រឹះលេខ១០៦អា នោះប្រាកដមែន ។ ទន្ទឹមនឹងនេះ លោក ស្នងការបានសុំជួបតាមទូរស័ព្ទ ដើម្បី សម្របសម្រួលឱ្យលោកហុង សុខហួរ ចេញពីលំនៅឋានចូលខ្លួនមកបំភ្លឺនៅ ចំពោះមុខសមត្ថកិច្ច ។

ភរិយារបស់គាត់បានប្រាប់ទៅកាន់ សមត្ថកិច្ចថា គាត់ (លោកហុង សុខហួរ) បានប្រាប់ឱ្យគេដឹង និងសរសេរជាលិខិត រួចទៅហើយថាគាត់នឹងចូលខ្លួនបំភ្លឺ ដល់ សមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ និង តុលាការ ។

នៅវេលាម៉ោង៦ និង៥នាទីព្រឹកថ្ងៃ ទី១៥ ខែសីហា ឆ្នាំ២០១៥ ស្របពេល ដែលលោកជួន សុវណ្ណ និងតំណាងអយ្យ ការលោកសៀង សុខ និងលោកមាស ច័ន្ទពិសិដ្ឋ ដឹកនាំសមត្ថកិច្ចដើម្បីចុច កណ្ដឹងឱ្យម្ចាស់ផ្ទះបើកទ្វារ ដើម្បីចូល ឆែកឆេរភូមិគ្រឹះខាងលើនេះ ស្រាប់តែ មានវត្ដមានលោកហុង សុខហួរ រួមទាំង សមាជិកគណបក្សសង្គ្រោះជាតិផងដែរ បានជូនដំណើរលោក ដើម្បីឱ្យសមត្ថកិច្ច នាំខ្លួនតាមរថយន្ដសមត្ថកិច្ចមកកាន់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

ក្រុមសមាជិកព្រឹទ្ធសភា គណបក្ស សមរង្ស៊ីបានចេញសេចក្ដីថ្លែងការណ៍រួម មួយនាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ ដោយបញ្ជាក់ថា “មានការខកចិត្ដយ៉ាង ខ្លាំង ដោយបានដឹងថា ក្រោយការប្រកាស ឱ្យចាប់ខ្លួន ដោយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ ហើយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥នេះ វេលាម៉ោង៦និង៥នាទី ព្រឹក សមត្ថកិច្ចរបស់រដ្ឋាភិបាលបាន ចាប់ខ្លួនសមាជិកព្រឹទ្ធសភា គណបក្ស សមរង្ស៊ី លោកហុង សុខហួរ ទាំងមិន ទាន់មានការដកអភ័យឯកសិទ្ធិពីរូបលោក នៅឡើយ” ។

ឆ្លើយតបនឹងសេចក្ដីថ្លែងការណ៍នេះ លោកនៃ ប៉េណា អនុប្រធានទី១នៃព្រឹទ្ធ សភា បានឱ្យដឹងថា “ពេលនេះសមត្ថ កិច្ចអាចបញ្ជូនលោកហុង សុខហួរ សមា ជិកព្រឹទ្ធសភាមកពីគណបក្សសមរង្ស៊ី ទៅកាន់តុលាការបាន ពីព្រោះជាបទ ល្មើសជាក់ស្ដែង ហើយព្រឹទ្ធសភាដែល ទទួលបានការជូនដំណឹងពីសមត្ថកិច្ចរួច ហើយនោះ និងមិនមានគោលការណ៍ ប្រជុំដើម្បីដកអភ័យឯកសិទ្ធិលោកហុង សុខហួរអ្វីទៀតនោះទេ” ។

អគ្គស្នងការនគរបាលជាតិ នាព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥បានធ្វើ របាយការណ៍ស្ដីពីការឃាត់ខ្លួនលោកហុង សុខហួរ សមាជិកព្រឹទ្ធសភាទៅកាន់ លោកនៃ ប៉េណា ប្រធានស្ដីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះលោក បានបញ្ជាក់ថា អង្គហេតុនៃការឃាត់ខ្លួន គឺកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ នៅក្នុងគេហទំព័រហ្វេសប៊ុកឈ្មោះ Sam Rainsy បានបង្ហោះផ្សព្វផ្សាយនូវវីដេអូ ឃ្លីបមួយរយៈពេលប្រមាណ១១នាទី ហើយឃ្លីបវីដេអូនេះបានបន្ដផ្សព្វផ្សាយ រហូតដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ ។ នៅក្នុងវីដេអូឃ្លីបនេះ លោកហុង សុខហួរ បានបកស្រាយអះអាងអំពីខ្លឹមសារប្រការ ៤នៃសន្ធិសញ្ញាឆ្នាំ១៩៧៩ថា លោកហេង សំរិន ដែលជាប្រធានរដ្ឋបានចុះហត្ថលេខា ជាមួយប្រមុខរដ្ឋរបស់ប្រទេសវៀតណាម នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ១៩៧៩ថា “ប្រទេស ទាំង២ឯកភាពគ្នារំលាយព្រំដែនរដ្ឋទាំង២ ព្រមទាំងបានលើកយកអត្ថបទនៃសន្ធិ សញ្ញានោះដាក់បញ្ចូលក្នុងវីដេអូឃ្លីបនេះ ទៀត” ។ ឃ្លីបវីដេអូនេះបានបង្ហាញខ្លឹម សារប្រការ៤នៃសន្ធិសញ្ញាដោយមាន គូសគំនូសពណ៌លឿងពីលើថា “ភាគីទាំង ២សុខចិត្ដដោះស្រាយតាមកិច្ចចរចា ដោយសន្ដិវិធីនូវទំនាស់ជាយថាហេតុ ក្នុងទំនាក់ទំនងទ្វេភាគីរបស់ខ្លួន ។ ភាគី ទាំង២នឹងធ្វើការចរចា ដើម្បីចុះហត្ថ លេខាសម្រាប់រំលាយព្រំដែនជាតិប្រទេស ទាំង២ ដោយអាស្រ័យលើព្រំដែននាពេល បច្ចុប្បន្ន ហើយភាគីទាំង២សម្រេចចិត្ដ មុតមាំដើម្បីកែប្រែព្រំដែននេះឱ្យទៅជា ព្រំដែននៃសន្ដិភាព មិត្ដភាព និងស្ថិត ស្ថេររវាងប្រទេសទាំង២” ។

ដោយឡែកខ្លឹមសារដើមពិតប្រាកដ ត្រង់ប្រការ៤នៃសន្ធិសញ្ញាសន្ដិភាព មិត្ដ ភាព និងសហប្រតិបត្ដិការរវាងសាធារណ រដ្ឋប្រជាមានិតកម្ពុជា និងសាធារណរដ្ឋ សង្គមនិយមវៀតណាម ចែងថា“ភាគី ទាំង២សន្យាថានឹងដោះស្រាយរាល់ ទំនាស់អាចកើតឡើងក្នុងទំនាក់ទំនង ជាមួយគ្នា តាមរយៈការចរចាដោយសន្ដិ វិធី ។ ភាគីទាំង២នឹងចរចាគ្នា ដើម្បីចុះ ហត្ថលេខាលើសន្ធិសញ្ញាមួយកំណត់នូវ ព្រំដែនរដ្ឋ រវាងប្រទេសទាំង២លើមូល ដ្ឋានខ្សែព្រំដែននាបច្ចុប្បន្ននេះ ហើយ ប្ដេជ្ញាចិត្ដកសាងខ្សែព្រំដែននោះទៅជា ខ្សែព្រំដែនសន្ដិភាព មិត្ដភាពដ៏យូរអង្វែង រវាងប្រទេសទាំង២” ។

អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា ការឃាត់ខ្លួនលោកហុង សុខហួរ ធ្វើ ឡើងក្នុងក្របខ័ណ្ឌនៃបទល្មើសជាក់ស្ដែង ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះ រាជាណាចក្រកម្ពុជា និងស្របតាមរដ្ឋ ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាត្រង់ មាត្រា១០៤ថ្មី និងច្បាប់ស្ដីពីលក្ខន្ដិកៈ សមាជិកព្រឹទ្ធសភា ត្រង់មាត្រា១២ ។

លោកគឹម សន្ដិភាព អ្នកនាំពាក្យ ក្រសួងយុត្ដិធម៌បានប្រាប់សារព័ត៌មាន ក្នុងស្រុកដោយលើកឡើងថា “យោង តាមខ្លឹមសាររដ្ឋធម្មនុញ្ញ មាត្រា១០៤ ថ្មី និងមាត្រា១២នៃច្បាប់ ស្ដីពីលក្ខន្ដិកៈ សមាជិកព្រឹទ្ធសភា អភ័យឯកសិទ្ធិសភា មិនអាចរារាំងដល់ការចោទប្រកាន់ចាប់ ខ្លួន ឃាត់ខ្លួន និងនាំខ្លួន សមាជិកព្រឹទ្ធ សភាណា ដែលបានប្រព្រឹត្ដបទល្មើស ព្រហ្មទណ្ឌនោះទេ ដោយក្រោយពីចំណាត់ ការរបស់ស្ថាប័ន មានសមត្ថកិច្ចត្រូវ រាយការណ៍ជូនទៅព្រឹទ្ធសភា ឬគណៈកម្មា ធិការអចិន្ដ្រៃយ៍ ក្នុងចន្លោះកិច្ចប្រជុំព្រឹទ្ធ សភា” ។ លោកគឹម សន្ដិភាពបន្ដថា ដូច្នេះដំណើរការក្ដីព្រហ្មទណ្ឌក្នុងបទល្មើស ព្រហ្មទណ្ឌជាក់ស្ដែងនេះ មិនមានអ្វីត្រូវ រាំងស្ទះដោយអភ័យឯកសិទ្ធិសភានោះ ទេ សម្រាប់ស្ថាប័នតុលាការហេតុនេះ មិនបាច់ស្នើសុំលើកលែងអភ័យឯកសិទ្ធិសភានេះទេ ។

លោកគឹម សន្ដិភាព អ្នកនាំពាក្យ ក្រសួងយុត្ដិធម៌បានលើកឡើងថា បទ ល្មើសជាក់ស្ដែងគឺជាបទល្មើសដែលកំពុង ប្រព្រឹត្ដឬទៅប្រព្រឹត្ដរួចភ្លាមៗ ។ ការ ស៊ើបអង្កេតបទល្មើសជាក់ស្ដែង គឺមាន រយៈពេល៧ថ្ងៃគិតពីថ្ងៃប្រព្រឹត្ដបទល្មើស យោងតាមមាត្រា៦នៃក្របនីតិវិធីព្រហ្ម ទណ្ឌ ។

បន្ទាប់ពីមានការឃាត់ខ្លួនដោយ សមត្ថកិច្ចលើសមាជិកព្រឹទ្ធសភាលោកហុង សុខហួរ ឋិតក្នុងដំណាក់កាលសាក សួររបស់នគរបាលរាជធានីភ្នំពេញ នៅ រសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ មានប្រជាពលរដ្ឋមកពីសហគមន៍បឹងកក់ បុរីកីឡា មួយក្រុមប្រមាណជិត៣០នាក់ ប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងរាជធានី ភ្នំពេញលើកបដា និងស្រែកធ្វើការទាម ទារឱ្យតុលាការដោះលែងសមាជិកព្រឹទ្ធ សភារូបនេះ ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រីហ៊ុន សែន បានប្រតិកម្មយ៉ាងខ្លាំងទៅនឹងការ ថ្លែងសន្ធិសញ្ញាដែលប្រព្រឹត្ដដោយលោកហុង សុខហួរ សមាជិកព្រឹទ្ធសភាមកពី គណបក្សសមរង្ស៊ី កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ក្នុងកម្មវិធីប្រគល់ វិញ្ញាបនបត្រដល់និស្សិតដែលធ្វើឡើង នៅវិទ្យាស្ថានជាតិគ្រប់គ្រង ក្នុងនោះ សម្ដេចចាត់ទុកថា ការក្លែងសន្ធិសញ្ញា បែបនេះជាអំពើក្បត់ជាតិ ។

លោកហុង សុខហួរ សមាជិកព្រឹទ្ធ សភា ប្រព្រឹត្ដក្នុងបទល្មើសក្លែងសន្ធិសញ្ញា ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ ខែសីហានេះផងដែរ ក្រោមការសាកសួរ ពីលោកសៀង សុខ ព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ និងមាន ការពង្រឹងសន្ដិសុខ សុវត្ថិភាពជូនជន សង្ស័យ ដោយសមត្ថកិច្ចរាជធានីភ្នំពេញជាច្រើននាក់ ៕

  

  

...

ដោយ៖ សុខខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print