ខេត្តប៉ៃលិន៖ បុរសម្នាក់រងរបួសធ្ងន់សន្លប់១យប់ ខណះពេលជិះម៉ូតូចេញមកពីមើលចំការភូមិអូរអិល ត្រូវបានរថយន្តមកពីមុខបើកភ្លើងចាំងមុខជិះមិនផុតត្រូវ
រថយន្តមិនស្គាលម៉ាកបើកបុក បណ្តាលឲ្យរងរបួសធ្ងន់ដេកសន្លប១យប់ពេលព្រឹកឡើងស្រាប់តែអ្នករត់ម៉ូតូឌុបប្រទះឃើញរាយការណ៍ប្រាប់សមត្ថកិច្ចមូល
ដ្ឋាន ព្រមទាំងហៅរថយន្តរបស់មន្ទីរពេទ្យបង្អែកខេត្ត ដឹកទៅសង្គ្រោះភ្លាមៗផងដែរ ។
ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង០០នាទីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចកូនភ្នំជ្រោះមរណៈ ក្នុងភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន តែត្រូវបាន រត់ ម៉ូតូឌុបប្រទះឃើញ ដេកសន្លប់នៅវេលាម៉ោង៦,និង២៥ ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ បង្កឲ្យភ្ញាក់ផ្អើលតែម្តង ។
ជនរងគ្រោះមានឈ្មោះ ផាន់ ពៅ ភេទប្រុស អាយុ២៣ឆ្នាំ ជាកម្មករ មានស្រុកកំណើតក្នុងស្រុកបរវេល ខេត្តបាត់ដំបង ដោយមានប្រពន្ធឈ្មោះ សាន ចន្នី អាយុ២៦ឆ្នាំ ជាកម្មករដូចគ្នា ព្រមទាំងមានកូនស្រីម្នាក់អាយុជាង១ឆ្នាំ ស្នាក់ភូមិចំការកាហ្វេ សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន រងរបួសបែកបំពង់ខ្យល់ បាក់ធ្ងាម ព្រមទាំងរហែកខ្នងជើងស្តាំធ្ងន់ ដោយជិះម៉ូតូម៉ាក់វេវ ពណ៌ខ្មៅ ពាក់ស្លា្កកលេខតាកែវ 1H- 0716 បើកបរពីលិច មកកើត ម៉ូតូរងការខូចខាតទាំងស្រុង ចំណែករថយន្តបង្កមិនស្កាល់ម៉ាក ។
លោក ជុំ វឿន នាយប៉ុស្ត៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ បានឲ្យដឹងថា៖ជនរងគ្រោះមានឈ្មោះ ផាន់ ពៅ ភេទប្រុស អាយុ២៣ឆ្នាំ ជាកម្មករ មានស្រុកកំណើតក្នុងស្រុកបរវេល ខេត្តបាត់ដំបង តែមកធ្វើកម្មករឲ្យបុរសម្នាក់ឈ្មោះ ម៉ៅ ក្នុងភូមិចំការកាហ្វេ សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានប្រពន្ធឈ្មោះ សាន ចន្នី អាយុ២៦ឆ្នាំ ជាកម្មករដូចគ្នា ព្រមទាំងមានកូនស្រីម្នាក់អាយុជាង១ឆ្នាំ ស្នាក់ភូមិចំការកាហ្វេ សង្កាត់ទូលល្វា ក្រុងប៉ៃលិន ។
លោកបន្តថា៖គ្រួសារជនរងគ្រោះ ជាគ្រួសារមួយដែលមានជីវិភាពក្រីក្របំផុត ហើយគ្រួសារត្រូវពឹងលើជនរងគ្រោះទាំងស្រុង ដើម្បីរកចំណូលជួយក្នុងក្រុមគ្រួសារ តែដល់មានបញ្ហាខាងលើមិនដឹងថាគ្រួសារមួយនេះទៅជាយ៉ាងណានោះទេ ។
ចំណែកមូលដែលបណ្តាលឲ្យរងគ្រោះថ្នាក់នេះ គឺមកពីរថយន្តមិនស្កាល់ម៉ាកបុក ពេលកំពុងជិះម្នាក់អែងនៅកន្លែងស្ងាត់ហើយរថយន្តបង្កបានបើកគេចខ្លូនបាត់ ,ទុកឲ្យជនរងគ្រោះដេកសន្លប់ម្នាក់ឯង១យប់ ពេលព្រឹកឡើងទើបអ្នករត់ម៉ូតូឌុបប្រាប់អាជ្ញាធរមូលដ្ឋាន
ដឹង និងយកទៅសង្រ្គោះផងដែរ ។
លោក តែង សារដ្ឋ ប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បាននិយាយថា៖ បុរសរងគ្រោះខាងលើដែលរថយន្តបុកនោះ ដោយរងរបួសបែកបំពង់ខ្យល់ បាក់ធ្ងាម ព្រមទាំងរហែកខ្នងជើងស្តាំធ្ងន់ ពេលដឹកមកដល់មន្ទីរពេទ្យបង្អែកខេត្ត គឺអ្នកជំងឺត្រូវក្រុមគ្រូពេទ្យយកអាវពេទ្យពាក់ឲ្យ ដើម្បីព្យាបាល និងសង្គ្រោះជាបន្ទាន់ ពេលនេះក្រុមគ្រូពេទ្យកំពុងយកចិត្តទុកដាក់បំផុតចំពោះអ្នកជំងឺរូបនេះតែដោយសាររបួសធ្ងន់ធ្ងរពេកលោកក៍បានឲ្យក្រុមគ្រូពេទ្យរៀបចំដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តបាត់ដំបងបន្ត ។
សូមបញ្ជាក់ថា៖ បើតាមលោកប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បានឲ្យដឹងថា នៅថ្ងៃចូលឆ្នាំចិន វៀតណាម ថ្ងៃទី១នេះ មានអ្នកជំងឺ ដែលគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់ និងស្រាល ចំនួន២៣នាក់ ដោយគិតពីវេលាម៉ោង១២ថ្ងៃត្រង់ រហូតដល់វេលាម៉ោង៩ និង០០នាទីយប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ ម្យិលមិញនេះ ៕ស សារ៉េត