ស្គាល់អត្តសញ្ញាណអ្នកកាងវង់ល្បែងជល់មាន់នៅស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺហើយគាត់ជានគរបាលពាក់ស័ក្តិ៣

ចែករំលែក៖

ភ្នំពេញ ៖ ជនកំណាចអាងលុយ អាងជាសមត្ថកិច្ច ដើរតួជាអ្នកកាងវង់ល្បែងជល់មាន់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលបានគំរាមកំហែងសំឡុតសមត្ថកិច្ចនគរបាលស្រុកគងពិសីពេលចុះបង្ក្រាបកាលពីរសៀលថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០១៧ បង្ករការរិះគន់យ៉ាងចាស់ដៃ ពេញបណ្ដាញសង្គម Facebook គឺ មានឈ្មោះ ខេង សុខា មន្រ្ដីនគរបាលសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ស័ក្តិ ៣ ។

នេះបើតាមការបង្ហើបពីសមត្ថកិច្ច និងពីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។

សមត្ថកិច្ចលួចទម្លាយថា៖ មន្ត្រីរូបនេះត្រូវបានមន្ត្រីនៅអង្គភាពជាមួយគ្នាអះអាងប្រាប់ថាមិនសូវមកធ្វើការទេ គឺដើរយកឈ្មោះថ្នាក់លើរកស៊ីកាងបទល្មើសនៅខាងក្រៅអង្គភាព ដែលអង្គភាពមិនដឹងលឺទេ ។ សង្ឃឹមថាថ្នាក់លើនឹងមិនទុកមន្ត្រីគំរក់បែបនេះធ្វើអោយខូចឈ្មោះដល់អង្គភាព ឬ ស្ថាប័ននគរបាលជាតិនោះទេ ៕  ដោយ៖ សហការី

...

IMG_0667 IMG_0668 IMG_0669

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print