ច្បាប់រារាំងជនអន្តោប្រវេសន៍ចូលអាមេរិករងការតវ៉ាពីពលរដ្ឋ

ចែករំលែក៖

បាតុកម្មប្រឆាំងនឹងច្បាប់កាត់បន្ថយ ជនភៀសខ្លួនចូលក្នុងទឹកដីអាមេរិកឈានចូលថ្ងៃទី២ហើយនៅមុខសេតវិមាន។ បើ ទោះបីមានការតវ៉ាបែបណាក្តីតែលោក ត្រាំ នៅតែសម្រេចទប់ស្កាត់ពលរដ្ឋមកពីប្រទេសចំនួន៧ចូលទឹកដីអាមេរិកប្រទេសទាំងនោះគឺជាប្រទេសអ៊ិស្លាម។

បាតុកម្មប្រឆាំងច្បាប់ហាមប្រាមរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នៅទូទាំងអាមេរិកឈានចូលថ្ងៃទី២ហើយ។ សារព័ត៌ មាន AFP បានផ្សាយថា ពលរដ្ឋរាប់ពាន់នាក់បានប្រមូលផ្តុំនៅរមណីយដ្ឋាន Battery ជិតរូបសំណាកស្ត្រីឯករាជ្យដែលជា តំណាងនៃសេរីភាពចូលទៅរស់នៅក្នុង ទឹកដីអាមេរិក។ ក្នុងពេលជាមួយគ្នានោះ មានបាតុកររាប់ពាន់នាក់បាននាំគ្នាដង្ហែក្បួន នៅមុខសេតវិមាន។

ក្រុមបាតុករនៅទីក្រុងញូវយ៉កបានលើក ស្លាកបដាប្រឆាំងនឹងនយោបាយរបស់ លោក ត្រាំ ដោយពលរដ្ឋខ្លះបានលើក ស្លាកបដាដោយមានសរសេរថា «យើងទាំង អស់គ្នាគឺជាជនអន្តោប្រវេសន៍»។ ក្រុម បាតុករបានស្រែកហោនូវពាក្យស្លោកថា «គ្មានគំនុំ គ្មានការភ័យខ្លាច ជនអន្តោ ប្រវេសន៍ត្រូវបានស្វាគមន៍នៅក្នុងទឹដីអាមេរិក»។

អភិបាលក្រុងញូវយ៉កលោក Bill De Blasio បញ្ជាក់ថា ច្បាប់ហាមជនភៀសខ្លួនចូលក្នុងទឹកដីអាមេរិកគឺជារឿងខុសទៅនឹង «ទំនៀមទម្លាប់របស់អាមេរិក»។

ក្រៅពីនេះនៅមានបាតុកម្មជាច្រើនកើត ឡើងនៅក្នុងអាកាសយានដ្ឋានធំៗនៅអាមេ រិកក្នុងនោះដូចជាអាកាសយានដ្ឋានអន្តរជាតិ ទីក្រុង Los Angeles , Atlanta, Baltimore, Denver និង Seatle…។ កន្លងមកបាតុករនៅក្នុងអាកាសយានដ្ឋានអន្តរជាតិនៅទីក្រុងញូវយ៉កដោយមានបាតុករ១៧នាក់ត្រូវ ចាប់ខ្លួនមិនទាន់ដោះលែងនៅឡើយ។

កាលពីថ្ងៃទី២៩ ខែមករា មន្ត្រីនៅក្នុង អាកាសយានដ្ឋាន Beirut ប្រទេសលីបង់បានឲ្យដឹងថាជនជាតិស៊ីរី១៦នាក់ ទើបតែចូលដល់អាមេរិកក៏ត្រូវបានរារាំងនៅក្នុងអាកាសយានដ្ឋានទីក្រុង Philadelphia ហើយ បញ្ជូនឲ្យត្រឡប់ទៅលីបង់វិញ។

លោក ត្រាំ បានប្រកាសថា «ខ្ញុំការពារ អាមេរិក, នេះមិនមែនជាបញ្ហាសាសនា ហាមប្រាមអ្នកកាន់សាសនាអ៊ិស្លាមចូលអាមេរិក។ ប្រព័ន្ធផ្សព្វផ្សាយបានផ្សាយ ខុសទាំងនោះជាសកម្មភាពទប់ស្កាត់ក្រុមភេរវកម្មរក្សាសន្តិសុខជូនអាមេរិកតែ ប៉ុណ្ណោះ»។ លោក ត្រាំ បានបញ្ជាក់ទៀតថា នឹងផ្តល់ទិដ្ឋាកាវិញក្រោយរយៈពេល៩០ ថ្ងៃនៃការត្រួតពិនិត្យឲ្យបានល្អិតល្អន់។

ពាក់ព័ន្ធនឹងក្រឹត្យច្បាប់ផ្អាកកម្មវិធីទទួល ជនភៀសខ្លួនមកពីប្រទេសកាន់សាសនាអ៊ិស្លាមប្រតិកម្មបានមានជាបន្តបន្ទាប់ដោយ អ្នកខ្លះថ្កោលទោសថា គឺជាការសម្រេច ដោយគ្មានហេតុផល និងគ្មានមេត្តាធម៌ និង ជាពិសេសគឺធ្វើឲ្យអាប់ឱនកិត្តិយសរបស់សហរដ្ឋអាមេរិក។

ដោយឡែកឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) និងអង្គការអន្តរជាតិដើម្បីជនអន្តោប្រវេសន៍ (IMO) បាន អំពាវនាវឲ្យលោក ដូណាល់ ត្រាំ បន្តអនុ វត្តកម្មវិធីទទួលជនភៀសខ្លួនដោយសង្រ្គាម តទៅទៀត។ ឧត្តមស្នងការនៃអង្គការ សហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន និងអង្គការអន្តរជាតិដើម្បីជនអន្តោប្រវេសន៍ បានចេញសេចក្តីប្រកាសរួមគ្នាសំណូមពរដល់រដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ ឲ្យបន្តអនុវត្តកម្មវិធីទទួលជនភៀសខ្លួន តទៅទៀតកុំផ្អាកឲ្យសោះ។

ការអំពាវនាវនេះបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីលោកដូណាល់ ត្រាំ ប្រធានាធិបតីថ្មីសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើ ក្រឹត្យច្បាប់ដើម្បីផ្អាករយៈពេល៣ខែមិន ផ្តល់ទិដ្ឋាការដល់ប្រជាជនដែលមកពី ប្រទេសអ៊ិស្លាមចំនួន៧។ ប្រទេសទាំង នោះមានស៊ីរី អុីរ៉ាក់ អុីរ៉ង់ យេមែន លីប៊ី ស៊ូដង់ និង សូម៉ាលី។ មិនត្រឹមតែប៉ុណ្ណោះ លោក ដូណាល់ ត្រាំ បានបញ្ជាឲ្យផ្អាក៤ខែ នូវកម្មវិធីទទួលជនភៀសខ្លួនដែលរត់គេច ពីសង្រ្គាមមិនថាមកពីប្រទេសណាក៏ដោយ។

អង្គការទទួលបន្ទុកជួយជនភៀសខ្លួនទាំង២ខាងលើបានលើកឡើងថា បច្ចុប្បន្ន នេះចំនួនជនភៀសខ្លួនបានកើនឡើងយ៉ាង ខ្លាំងដោយសារតែស្ថានភាពសង្រ្គាមនៅអាហ្វ្រិក និងតំបន់ដើមបូព៌ា។ កម្មវិធីជួយ ទទួលយកជនភៀសខ្លួនទៅស្នាក់នៅរបស់ រដ្ឋាភិបាលអាមេរិកកន្លងមកគឺបានជួយ សម្រាលច្រើនណាស់។ មានប្រទេស៦ ដែលចូលរួមអនុវត្តកម្មវិធីនេះដោយមានការសហការជាមួយនឹងអង្គការទាំងពីរខាង លើក្នុងការរៀបចំឯកសារសម្របសម្រួលដល់ជនភៀសខ្លួន។

អង្គការទាំងពីរបានឆ្លៀតបន្ថែមថា ជន ភៀសខ្លួនម្នាក់ៗត្រូវបានគេត្រួតពិនិត្យតាម ដានយ៉ាងម៉ត់ចត់ពីសំណាក់ក្រុមការងារ របស់អង្គការ ព្រមទាំងមន្ត្រីអាមេរិកមុននឹងបញ្ជូនសំណុំឯកសារចូលទៅរស់នៅក្នុងសហរដ្ឋអាមេរិក។ ដូច្នេះហេតុផលរបស់ លោក ដូណាល់ ត្រាំ ដែលចង់ទប់ស្កាត់ក្រុម ភេរវកម្មតាមរយៈការផ្អាកឈប់ទទួលយកជនភៀសខ្លួននោះគឺជារឿងមិនសមហេតុផលទេ។ មួយវិញទៀតជនភៀសខ្លួនទាំង អស់ត្រូវតែទទួលបានសិទ្ធិនិងការគោរពដោយស្មើភាពគ្នាទោះអ្នកនោះកាន់សាសនាអ៊ិស្លាម ឬសាសនាអ្វីក៏ដោយ។

ដោយឡែកសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យជាច្រើននាក់បានចេញ មុខរិះគន់លោកប្រធានាធិបតី ត្រាំ ទាក់ ទិនទៅនឹងវិធានការដែលគេចាត់ទុកថា ជាវិធានការបែបរើសអើង និងរំលោភលើសិទ្ធិសេរីភាពជាមូលដ្ឋាន។ ជាក់ស្តែង លោក Ben Cardin ប្រធានគណៈកម្មការ កិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិកបាន លើកឡើងថា លោក ដូណាល់ ត្រាំ គិតតែ នឹងចុងច្រមុះមើលមិនបានឆ្ងាយពីផលវិបាក នៃវិធានការដ៏ល្ងង់ខ្លៅរបស់ខ្លួន។

លោកលើកឡើងថា ជនភៀសខ្លួនដែល គេទទួលឲ្យមករស់នៅសហរដ្ឋអាមេរិកគឺត្រូវបានគេពិនិត្យតាមដានមាននីតិវិធីយ៉ាង តឹងតែងដែលលោកដូណាល់ ត្រាំ មិនទាំងដឹងថានីតិវិធីនេះមានអ្វីខ្លះផង។ ផ្ទុយទៅ វិញការផ្អាកឈប់ទទួលជនភៀសខ្លួនគឺជា ការបំបាក់មុខសហរដ្ឋអាមេរិកចំពោះមុខប្រទេសជាមិត្តផ្សេងទៀត និងជាពិសេស គឺបំភ្លេចអតីតកាលខ្លួនឯងរបស់សហរដ្ឋអាមេរិកដែលជាដែនដីធ្លាប់តែទទួលជនភៀសខ្លួន និងអ្នកដែលត្រូវការជំនួយ៕

trump (1) trump (2)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print