មេដឹកនាំគុយបាព្រមានលោក ត្រាំ ត្រូវតែគោរពដល់គុយបា

ចែករំលែក៖

មេដឹកនាំគុយបាលោក Raoul Castro កាលពីថ្ងៃទី២៥ ខែមករា បានប្រកាសថា គុយបានឹងបន្តបង្កើនទំនាក់ទំនងជាមួយអាមេរិក ប៉ុន្តែរដ្ឋាភិបាលអាមេរិកត្រូវតែ គោរពដល់ផលប្រយោជន៍របស់គុយបា។

នៅពេលមុនចូលកាន់តំណែងប្រធានាធិបតីអាមេរិកលោក ត្រាំ បានបញ្ជាក់ថា នឹងបង្អាក់ទំនាក់ទំនងជាមួយគុយបាក្នុងពេលដែលទំនាក់ទំនងរវាងអាមេរិកនឹងគុយ បាននៅមិនទាន់រឹងមាំនៅឡើយនោះ។ លោក ត្រាំ ធ្លាប់បានប្រកាសថា នឹងត្រួត ពិនិត្យឡើងវិញនូវទំនាក់ទំនងជាមួយគុយបា។

មេដឹកនាំគុយបាលោក រ៉ាអ៊ូល កាស្ត្រូ បញ្ជាក់ថា «គុយបានិងអាមេរិកអាចនឹងសហ ការ ហើយរស់នៅជាមួយគ្នាដោយគោរពគ្នាទៅវិញទៅមកក៏ដូចជាផលប្រយោជន៍ របស់ប្រទេសទាំងពីរ»។ មេដឹកនាំគុយបា បញ្ជាក់ទៀតថា «អាមេរិកមិនត្រូវបង្ខំគុយបានៅក្នុងបញ្ហាដែនអធិបតេយ្យនិងឯក រាជ្យភាពនោះឡើយ»។

ក្រោយរយៈពេលជាង៥០ឆ្នាំនៃការខិតខំប្រឹងប្រែងផ្លាស់ប្តូរគុយបារបស់អាមេរិកបានធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរ ប្រឈមមុខតានតឹងដាក់គ្នា។ ដល់ឆ្នាំ ២០១៤ ក្រោមការដឹកនាំរបស់លោក អូបាម៉ា ទំនាក់ទំនងរវាងអាមេរិកនឹងគុយបាមានភាពល្អប្រសើរឡើងវិញដោយអាមេរិកដាក់ស្ថានទូតនៅក្នុងប្រទេសគុយបាជាថ្មី៕

kuba

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print