បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន ទៅបុកនិងសត្វគោស្លាប់ខ្លួនឯង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតខណៈជួបនិងគ្រោះថ្នាក់ចរាចរដោយសារតែជិះម៉ូតូក្នុងល្បឿនលឿនហើយចាប់ហ្វាំងមិនទាន់ទៅបុកនិងសត្វគោ១ក្បាលដែលកំពង់ដើរឆ្លងផ្លូវហើយត្រូវគេជួយដឹកយកទៅសង្រ្គោះតែដល់ត្រឹមក្លោងទ្វារវត្តសំរោងអណ្តែតក៍ដាច់ខ្យល់ស្លាប់។

គ្រោះថ្នាក់កម្ររកើតមាននេះកើតឡើងកាលពីវេលាម៉ោង១៦និង២០នាទីល្ងាចថ្ងែទី៣០ខែមករាឆ្នាំ២០១៧ស្ថិតនៅចំណុចមុខឃ្លាំងលក់ការ៉ូ ហួត ជា តាមបណ្តោយផ្លូវសម្តេចជាសុីម ភូមិច្រេស សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនរង(សព)មានឈ្មោះ សំ ញ៉ាញ់ ភេទប្រុសអាយុ២៣ឆ្នាំមុខរបរធ្វើការរោងចក្រ ស្នាក់នៅផ្ទះជួលភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខនិងមានស្រុកកំណើតភូមិតានូ ឃុំចំបក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។មានប្រពន្ធឈ្មោះ មុយ ណា មានស្រុកកំណើតខេត្តស្វាយរៀងដូចគ្នា។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០១៣ព័ណខ្មៅពាក់ស្លាកលេខភ្នំពេញ1BU1669តែម្នាក់ឯងក្នុងល្បឿង លឿន ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតស្រាប់តែមានសត្វគោញុី១ក្បាលបានដើរឆ្លងផ្លូវពីជើងទៅត្បូងធ្វើអោយជនរងគ្រោះចាប់ហ្វាំងមិនទាន់ក៍ជ្រុលទៅបុកនិងសត្វគោនោះពេញទំហឹងបណ្តាលអោយដួលរងរបួសធ្ងន់ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខភ្លាមនោះក៍មានប្រជាពលរដ្ឋបានទាក់ទងហៅអោយប្រពន្ធគាត់មកហើយនាំគ្នាលើកជនរងគ្រោះដាក់លើម៉ូតូរឺម៉កកង់បីដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យតែជាអកុសល និងដោយសារជនរងគ្រោះមានសភាពធ្ងន់ធ្ងរពេក ក៍ដាច់ខ្យល់ស្លាប់ពេលដែលមកដល់ក្លោងទ្វារចូលវត្តសំរោងអណ្តែត។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហតុនាំគ្នាដេញចាប់សត្វគោនោះបានហើយយកម៉ូតូទៅរក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំសាច់ញាតិមកយកទៅវិញនៅពេលក្រោយចំណែកសពត្រូវប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕ តុង សីហា

...

tong5 tong tong2 tong4 tong1 tong3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print