ភ្នំពេញ៖ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានវិលត្រឡប់មកកម្ពុជាវិញក្រោមការទទួលស្វាគមន៍ពីអ្នកតំណាងរាស្ត្រ ក្រុមសកម្មជន និងសមាជិកសមាជិការបស់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៦ខែសីហា ឆ្នាំ២០១៥ តាមច្រកធម្មតា ជាមួយនឹងភ្ញៀវជាតិ អន្តរជាតិ នឹងបង្កអោយមានការកកស្ទះសម្រាប់អ្នកដំណើរឆ្លងកាត់ចេញពីព្រលាន ព្រោះលោកសម រង្សីុចេញតាមច្រកបង់ប្រាក់តូចចង្អៀត ។
ដោយឡែក ក្នុងដំណើរវិលត្រឡប់របស់លោកសម រង្ស៊ីមកកាមាតុប្រទេសវិញស្របពេលដែលលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាមកពីគណបក្សសមរង្ស៊ីត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នដាក់ពន្ធនាគារនៅព្រឹកថ្ងៃទី១៦ខែសីហា ចោទប្រកាន់ក្នុងបីបទល្មើស យោងតាមមាត្រា ៦២៩ ៦៣០ នឹងមាត្រា ៤៩៥ ៕
...