ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ លោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបានបង្ហាញបញ្ជីឈ្មោះអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ទាំង៤៣៣នាក់ ដែលមិនទាន់ទៅបង់ប្រាក់ពិន័យ ។
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ក៏បានអំពាវនាវឲ្យម្ចាស់យានយន្តគ្រប់ប្រភេទ ដែលមានឈ្មោះនៅក្នុងបញ្ជីឈ្មោះនេះ ត្រូវចូលខ្លួនមកបង់ប្រាក់ពិន័យឲ្យបានមុនរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះ ។ ក្នុងករណីមិនព្រមចូលខ្លូនមកបង់ប្រាក់ពិន័យតាមកាលកំណត់ទេ នឹងត្រូវបញ្ជូនសំណុំរឿងទៅកាន់អយ្យការអមសាលាដំបូង ។
នាយកដ្ឋាននគរបាលចរាចរណ៍បានឲ្យដឹងថាអ្នកដែលមិនទាន់ឃើញឈ្មោះក្នុងតារាងបញ្ជីនេះនឹងត្រូវផ្សព្វផ្សាយនៅពេលក្រោយទៀត ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង លេខទូរស័ព្ទ ០១២ ៤៩ ៧៣ ៤៤, ០៧៧ ៩៦៨ ៦៦៦, ០៩៧ ២៤ ២០ ១៧៦ និង០៦៩ ៦៨៧ ៣៧៨ ៕ ជាយក្រុង
សូមអាន និង ពិនិត្យបញ្ជីឈ្មោះដូចខាងក្រោម ៖