នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទទួលពាក្យបណ្ដឹងជនរងគ្រោះយកទៅទុកចោលគ្មានចំណាត់ការ ជនរងគ្រោះរត់ទៅដាក់ពាក្យបណ្ដឹងនៅPMក្រុង

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់បានរត់មកដាក់ពាក្យ បណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីឲ្យជួយធ្វើអន្តរាគមន៍ដល់ រូបគាត់ ខណៈដែលខាងសមត្ថកិច្ចមូលដ្ឋាន នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យមិនឃើញមាន ចំណាត់ការទាល់តែសោះក្រោយពីទទួលពាក្យបណ្ដឹងរបស់គាត់ដែលជាជនរង គ្រោះរួចមក ។

នៅវេលាម៉ោង១០និង៣០ព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៧ ខាងកម្លាំងកងរាជ អាវុធហត្ថរាជធានីភ្នំពេញបានដាក់កម្លាំងចុះទៅចាប់ជនបង្កបានម្នាក់ឈ្មោះ ហេង ឡុង នៅមុខផ្ទះជនបង្កតែម្ដង ខណៈដែលស្រ្តីម្នាក់(ភាគីជនរងគ្រោះ)មកលេងផ្ទះ បងប្អូនថ្ងៃបុណ្យចូលឆ្នាំចិន ហើយត្រូវក្រុមជនបង្កខាងលើវាយបណ្ដាលឲ្យរងរបួសប៉ោងមុខកាលពី៤ថ្ងៃមុននាអំឡុងម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ ២០១៧ នៅមុខវត្តសាមគ្គីរង្សីតាមបណ្ដោយ ផ្លូវលំ ស្ថិតក្នុងភូមិទ្រា២ សង្កាត់សង្ទឹមាន ជ័យ ខណ្ឌមានជ័យ ។

ស្រ្តីរងគ្រោះឈ្មោះ ឆ ណូន អាយុ៥៥ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ចំណែក ជនបង្កមានឈ្មោះ ហេង ឡុង អាយុ៥៥ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ ។

តាមសម្ដីស្រី្តរងគ្រោះបានឲ្យដឹងថា នៅថ្ងៃបុណ្យចូលឆ្នាំចិនថ្ងៃទីមួយរូបគាត់បានមកលេងផ្ទះបងប្អូននៅចំណុចខាង លើ ហើយពេលនោះក៏មានផ្ទះអ្នកជិតខាងបានចាក់ធុងបាស់ឮខ្លាំងៗ។ ដោយដេក ពួនមិនបានរូបគាត់បានទៅប្រាប់ថា កុំឲ្យ ចាក់ធុងបាស់ឮខ្លាំងពេក តែម្ចាស់ផ្ទះនោះ នៅតែមិនស្ដាប់ ហើយចាក់ឮសំឡេងខ្លាំងដដែលទើបគាត់ទៅប្រាប់ម្ដងទៀត។ បន្ទាប់ មកម្ចាស់ផ្ទះចេញមកក៏បានទាស់សម្ដីគ្នាហើយបានវាយទៅលើរូបគាត់បណ្ដាលឲ្យប៉ោងមុខទើបភ្លាមៗនោះរូបគាត់ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យឲ្យជួយរកយុត្តិធម៌។ ប៉ុន្តែ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ អាក់បីដូចគ្មានវិធានការឬអើពើចំពោះរឿងនេះឡើយទើបរូបគាត់អស់ជំនឿក៏បានទៅ ដាក់ពាក្យបណ្ដឹងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញវិញម្ដង។ លុះមក ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ វេលា ម៉ោង១០និង៣០នាទីព្រឹក ទើបកម្លាំងកងរាជអាវុធហត្ថរាជធានីចាប់ជនបង្កបាន ម្នាក់ឈ្មោះ ហេង ឡុង នៅមុខផ្ទះជននេះ តែម្ដង ។

បច្ចុប្បន្នជនបង្កត្រូវបានកម្លាំងកងរាជអាវុធហត្ថភ្នំពេញឃាត់ខ្លួនយកទៅសួរនាំ ដើម្បីចាត់ការតាមនីតិវិធី ៕ ភារ៉ា ដង្កោ

...

jim (2) jim (3) jim (4) jim (5) jim (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print