ភ្លើងចង្ក្រានបាយរាលឆេះផ្ទះមួយខ្នងទាំងស្រុង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ផ្ទះមួយខ្នងត្រូវភ្លើងចង្ក្រានបាយរាលឆេះអស់ទាំងស្រុង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចបញ្ចេញរថយន្តពន្លត់អគ្គីភ័យ៨គ្រឿងទៅអន្តរាគមន៍ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២៣និង១៥នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា លំនៅឋានរងគ្រោះមានទំហំ ១៣ម៉ែត្រគុណ៨ម៉ែត្រ ធ្វើអំពីឈើលើ ថ្មក្រោម ដំបូលប្រក់ក្បឿង ខូចខាតអស់ទាំងស្រុង ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះបណ្តាលមកពីភ្លើងឆេះចេញពីផ្ទះបាយ ដែលមានម្ចាស់ផ្ទះ ឈ្មោះ កូវ ចាន់ថន ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរធ្វើពេទ្យមណ្ឌលសុខភាពព្រៃញី និងមានប្តីឈ្មោះ ទូច សុភណ្ឌ័ អាយុ ៦៧ឆ្នាំ មុខរបរនិវត្តជនយោធា ។

ករណីអគ្គីភ័យនេះ សមត្ថកិច្ច បានអន្តរាគមន៍ដោយប្រើប្រាស់រថយន្តតូច ធំ៨គ្រឿង បាញ់ទឹករលត់ទាំងស្រុងនៅម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ៕

...

pur pur7 pur2 pur5 pur3 pur6 pur4 pur1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print