លួចគេបានវាគ្រាន់ ដល់គេទាន់វិញគឺត្រូវបែកមុខបែកមាត់ និងជាប់ខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូបានសម្រេច តែរត់មិនរួច ត្រូវប្រជាពលរដ្ឋដេញចាប់បានហើយវាយមួយដៃមួយជើងឡើងទ្រមខ្លួនសន្លប់ស្ដូកស្ដឹង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវាលាម៉ោង៦និង០៥នាទីព្រឹក ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវលេខ៩០០ត្រង់ចំណុចមុខផ្ទះល្វែង ជាប់របងស្តាតចាស់ ស្ថិតក្នងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីដូនពេញ ។

យោងតាមសម្ដីបងប្រុសរបស់ជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ ប្អូនរបស់គាត់បានយកម៉ូតូទៅចតនៅចំណុចកើតហេតុខាងលើ បំណងដឹកសាច់ជ្រូកដោយទុកសោជាប់និងម៉ូតូ ហើយដើរទៅយកសាច់ជ្រូកនៅជិតកន្លែងកើតហេតុ លុះត្រឡប់មកវិញ ក្រឡេកទៅឃើញជនសង្ស័យបានជិះម៉ូតូរបស់ខ្លួនចេញបានប្រហែល២០ទៅ៣០ម៉ែត្រ ហើយក៏បានស្រែកថា ចោរៗ ពេលនោះប្រជាពលរដ្ឋដែលនៅជិតបាននាំគ្នាជួយដេញចាប់បានហើយស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រមខ្លួនបែកមុខបែកមាត់រួចបានប្រគល់អោយសមត្ថកិច្ច ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងដែរថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ប្រជាពលរដ្ឋបានបាត់ម៉ូតូមួយគ្រឿងម្ដងមកហើយ ដោយចោរកាច់សោ.កយកទៅបាត់ តែរំលងបានមួយថ្ងៃ ក៏មានករណីនេះកើតឡើងទៀត ទើបពួកគាត់ខឹងនឹងលោកចោរក៏នាំគ្នាវាយតែម្ដង ។

ក្រោយកើតហេតុជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្ដឹងទេ ដោយគិតថាមិនបានបាត់បង់នូវទ្រព្យសម្បត្តិរបស់គាត់នោះទេ ដោយឡែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចយកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីកសាងសាណុំរឿងចាត់ការតាមនីតិវិធី៕ ភារ៉ា ដង្កោ

...

IMG_3632 IMG_3635 IMG_3633

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print