រថយន្ត៣គ្រឿងបុកបន្តគ្នា រងការខូចខាតសង្ស័យអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន

ចែករំលែក៖

ភ្នំពេញ ៖ រថយន្ត៣គ្រឿងបានបុកបន្តកន្ទុយគ្នា រងការខូចខាតរៀងៗខ្លួនសង្ស័យអ្នកបើកបរខ្វះការប្រុងប្រយ័ត្នតែមិនគ្រោះថ្នាក់ដល់អ្នកបើកបរនោះទេ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី១ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចមុខបុរីពិភពថ្មីផ្សារដីហុយ តាមបណ្តោយផ្លូវភ្នំពេញហាណូយ ស្ថិតក្នុងភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

អ្នកឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេឃើញមានរថយន្ត១គ្រឿងម៉ាកតូយ៉ូតាPRIUSព័ណសពាក់ស្លាកលេខភ្នំពេញ2AH7638បើកបរដោយស្រ្តីម្នាក់ក្នុងទិសដៅពិត្បូងទៅជើងលុះមកដល់ចំណុចផ្លូវបំបែកកន្លែងកើតហេតុស្រាប់តែស្ត្រីនោះបានឈប់រថយន្តប្រុងបត់ឆ្វេងចូលក្នុងបុរីពិភពថ្មីពេលនោះក៍មានរថយន្ត១គ្រឿងទៀតម៉ាកសាំយ៉ុងព័ណសពាក់ស្លាកលេខភ្នំពេញ2AD1493បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នាបើកមកពីក្រោយក៍ចាប់ហ្វាំងឈប់ខណៈនោះក៍មានរថយន្ត១គ្រឿងទៀតម៉ាកកូរ៉េព័ណសពាក់ស្លាកលេខភ្នំពេញ3A.9656 បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នាពីត្បូងទៅជើងមកពីក្រោយចាប់ហ្វាំងមិនទាន់ក៍ជ្រុលទៅបុកនិងរថយន្តសាំយ៉ុងពីក្រោយហើយរថយន្តសាំយ៉ុងបានជ្រុលទៅបុកនិងរថយន្តយ៉ូតាPRIUSនោះបណ្តាលអោយរងការខូចខាតទាំង៣គ្រឿងតែម្តង។

ប្រភពពីស្រ្តីអ្នកបើកបររថយន្តម៉ាកតូយ៉ូតាPRIUS បានអោយដឹងថាមុនពេលកើតហេតុរូបគាត់បានបើករថយន្តខាងលើក្នុងទិសដៅពីត្បូងទៅជើងពេលមកដល់ចំណុចកើតហេតុរូបគាត់បានសុីញ៉ូបត់ឆ្វេងចូលក្នុងបុរីស្រាប់តែមានរថយន្តសាំយ៉ុងបើកមកពីក្រោយបុករថយន្តគាត់តែម្តង។

ចំណែកអ្នកបើកបររថយន្តសាំយ៉ុងវិញបានអោយដឹងថារថយន្តPRIUSនោះមិនបានបើកភ្លើងសុីញ៉ូទេបើកៗក៍ចាប់ហ្វាំងឈប់ហើយគាត់ក៍ចាប់ហ្វាំងឈប់ដែរប៉ុន្តែដោយសារតែរថយន្តកូរ៉េបើកមកបុករថយន្តគាត់ពីក្រោយទើបរថយន្តគាត់ជ្រុលទៅបុកនិងរថយន្តរបស់ស្ត្រីខាងលើនោះ។

ដោយឡែកអ្នកបើកបររថយន្តក៉ូរ៉េបានអោយដឹងថាដោយសារតែរថយន្តដែលបើកនៅខាងមុខចាប់ហ្វាំងឈប់ទាំងបង់ខំពេកទើបគាត់ចាប់ហ្វាំងមិនទាន់បបានជ្រុលទៅបុកនិងរថយន្តសាំយ៉ុងនោះតែម្តងទៅ។

ក្រោយកើតហេតុក៍មានសមត្ថកិច្ចចរាចរចុះមកធ្វើការវាស់វែងហើយធ្វើការសម្របសម្រួលដោះស្រាយសងសំណងគ្នានៅនិងកន្លែងកើតហេតុដើម្បីបញ្ចប់រឿង៕ តុង សីហា

...

79e3188e-9a50-4583-96c8-8afa033f737f 78116739-4938-4df1-89c4-ac1e88952cc9 da0cc54d-98f9-40b0-8945-1f197ace170d e65f8c36-9fa2-408c-8f4b-d7a36bd8de1f faae1375-3ac2-4f94-9234-43a52ecb13a4

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print