ឆ្មាខ្មៅ Sunderland ទិញកីឡាករ២នាក់ពីក្លិប Everton

ចែករំលែក៖

ក្លិបឆ្មាខ្មៅ Sunderland បានចុះហត្ថលេខានាំយកខ្សែបម្រើសញ្ជាតិអៀរឡង់ខាងជើង Darron Gibson និងខ្សែការពារឆ្វេងសញ្ជាតិកូស្តារីកា Bryan Oviedo ពីក្លិប Everton ខណៈដែលក្រុម Sunderland កំពុងប្រឈមនឹងការកាត់ចេញទៅលេងនៅក្របខ័ណ្ឌអង់គ្លេស Championship ដោយឈរលេខរៀង១៩ក្នុងតារាងក្របខ័ណ្ឌអង់គ្លេស Premier League។

កីឡាករ Bryan Oviedo មានវ័យ២៦ ឆ្នាំបានទទួលកុងត្រាលេងរហូតដល់ឆ្នាំ ២០២០ ខណៈដែលកីឡាករ Gibson មាន វ័យ២៩ឆ្នាំបានកុងត្រាលេងតែ១៨ខែ ប៉ុណ្ណោះ ហើយតម្លៃខ្លួនមិនត្រូវបានគេរាយការណ៍ឲ្យដឹងនោះឡើយ។ កីឡាករទាំង២ នេះមិនសូវបានលេងទេក្រោមការដឹកនាំ របស់លោក Ronald Koeman គ្រូបង្វឹក ក្រុម Everton នារដូវកាលថ្មីនេះ ។

ក្លិប Sunderland បច្ចុប្បន្នដឹកនាំដោយ លោក David Moyes បាននាំកីឡាករ៣នាក់ហើយក្នុងខែមករានេះ រួមទាំងខ្សែការពារ Joleon Lescott ដែលលោកធ្លាប់បានទិញ នៅពេលដែលលោកដឹកនាំក្លិប Everton ។

សូមបញ្ជាក់ថា ខ្សែបម្រើ Steven Pienaar និងខ្សែប្រយុទ្ធ Victor Anichebe ដែលធ្លាប់លេងក្រោមការដឹកនាំរបស់លោក Moyes នៅ Everton នោះក៏បានផ្ទេរមកលេងនៅ Sunderland នារដូវកាលនេះផងដែរ ៕ ដេវីត

...

ft-img-template-131

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print