កុមារទ្វីបអាហ្វ្រិកជិត៧លាននាក់នៅក្នុងភាពអត់ឃា្លន

ចែករំលែក៖

ភ្នាក់ងាសង្គ្រោះកុមារអន្តរជាតិបានធ្វើការព្រមានថា បើគ្មានការជួយអន្តរគមន៍ ទាន់ពេលទេនោះកុមាររាប់លាននាក់នៅ ក្នុងទ្វីបអាហ្វ្រិកនឹងត្រូវស្លាប់ដោយសារ អត់ឃ្លាន។ បច្ចុប្បន្នកុមារប្រមាណជាង ៦,៥លាននាក់នៅទ្វីបអាហ្វ្រិកក្នុងនោះ មានប្រទេសសូម៉ាលី កេនយ៉ានិង អេទ្យូពី ជាដើម។

ក្រុមជួយសង្គ្រោះកុមារបានចេញសេចក្តី ប្រកាសព័ត៌មានមួយឲ្យដឹងថា នៅណៃរូប៊ី មានកុមារជិតកន្លះលាននាក់ដែលរងគ្រោះដោយសារការខ្វះអាហារូបត្ថម្ភ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា “រាប់ ពាន់គ្រួសារ (នៅសូម៉ាលី) កំពុងតែនាំគ្នា ស្វះស្វែងរកស្បៀង និងទឹកដើម្បីហូបចុក ហើយពួកគេបានព្យាយាមឆ្លងកាត់តាម ព្រំដែននៃប្រទេសអេទីយ៉ូព្យាដែលជាកន្លែង រងនូវផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត ហើយស្វែងរកការជួយដល់ពួកគេ” ។

កត្តាមួយចំនួនដែលធ្វើឲ្យចំនួនពលរដ្ឋអត់ឃ្លាន ពិសេសគឺកុមារបណ្តាលមកពី បម្រែបម្រួលអាកាសធាតុភ្លៀងធ្លាក់មិន គ្រប់គ្រាន់បង្កផលប៉ះពាល់ដល់ការបង្ក បង្កើនផលដំណាំនៅក្នុងប្រទេសមួយ ចំនួននៅអាហ្វ្រិក ហើយសូម្បីតែទឹកផឹក សម្រាប់មនុស្ស និងសត្វក៏មិនគ្រប់គ្រាន់ ផងម្លោះហើយពលរដ្ឋនៅក្នុងប្រទេសទាំងនោះបានស្លាប់ជាបន្តបន្ទាប់ក្នុងពេលដែលទន្ទឹងរង់ចាំជំនួយសង្គ្រោះពីសហគមន៍អន្តរ ជាតិទាំងក្តីអស់សង្ឃឹម។

ពលរដ្ឋនៅទ្វីបអាហ្វ្រិកប្រមាណ៥០លាននាក់ត្រូវការជំនួយសង្គ្រោះបន្ទាន់ ដោយសារតែគ្រោះរាំងស្ងួនធ្វើឲ្យប្រទេសមួយចំនួនមិនដាំដំណាំបាន។ នេះជាឆ្នាំទី២ហើយគ្រោះរាំងស្ងួតបានអូសបន្លាយនៅតំបន់ភាគខាងត្បូងនិងភាគខាងកើតទ្វីបអាហ្វ្រិកធ្វើឲ្យប្រព័ន្ធទឹកត្រូវបានកាត់ផ្តាច់តម្លៃស្បៀងអាហារកើនឡើងខ្ពស់ជំរុញឲ្យពលរដ្ឋ៣១លាននាក់ប្រឈមនិងកង្វះ ស្បៀងអាហារ ហើយនៅក្នុងឆ្នាំ២០១៧នេះនិងមានពលរដ្ឋ២០លាននាក់ទៀតខ្វះស្បៀងអាហានបរិភោគ៕

afra (1) africaafra (2)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print