Emmanuel Adebayor អតីតខ្សែប្រយុទ្ធក្លិបកាំភ្លើងធំសម្រេចចិត្តទៅលេងឲ្យក្រុមលេខ២របស់ទួរគី

ចែករំលែក៖

កីឡាករ Emmanuel Adebayor បាន សម្រេចចិត្តទៅលេងឲ្យក្រុម Istanbul Basaksehirក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសទួរគីដោយចុះកុងត្រារយៈពេល១៨ខែ។

អតីតខ្សែប្រយុទ្ធរបស់ក្លិប Arsenal, Manchester City និង Tottenham វ័យ៣២ ឆ្នាំរូបនេះពុំមានក្លិបលេងឡើយចាប់តាំងពីចាកចេញពីក្រុម Crystal Palace ក្រោយ ចប់រដូវកាលចាស់។ គាត់ក៏បានចូលរួមក្នុង ក្រុមជម្រើសជាតិទូហ្គោក្នុងកម្មវិធីពានរង្វាន់ ទ្វីបអាហ្រ្វិកផងដែរ ប៉ុន្តែជម្រើសជាតិ ទូហ្គោបានធ្លាក់ក្នុងវគ្គចែកពូលដោយឈរនៅបាតតារាង ។

បច្ចុប្បន្នក្រុម Istanbul Basaksehir កំពុង តែឈរលំដាប់លេខ២នៅក្របខ័ណ្ឌទួរគី Super Lig។ លោក Mustafa Erogutប្រធាន ក្លិបបាននិយាយពីការទិញ Adebayorថា “គាត់គឺជាកីឡាករមួយរូបក្នុងចំណោម កីឡាករជាច្រើនដែលយើងចង់ទិញ។ យើង បានទាក់ទងទៅគាត់ហើយគាត់ក៏បានចាប់ អារម្មណ៍ចំពោះគម្រោងរបស់ក្លិបនិងទស្សនវិស័យរបស់ប្រធានក្លិបផងដែរដែលធ្វើឲ្យគាត់យល់ព្រមចុះកុងត្រា” ៕ ដេវីត

...

emm (3) emm (1) emm (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print