មេដឹកនាំអឺរ៉ុបចាត់ទុកប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ជាការគំរាមកំហែង

ចែករំលែក៖

ប្រធានគណៈកម្មាធិការអឺរ៉ុបលោក Donald Tusk បានប្រកាសថា ការផ្លាស់ប្តូរខុសប្រក្រតីរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើឲ្យអនាគតរបស់អឺរ៉ុប កាន់តែជួបផលលំបាកមិនអាចប៉ាន់ស្មានជាមុនបានឡើយ។

នៅក្នុងសារលិខិតមួយផ្ញើទៅកាន់មេ ដឹកនាំអឺរ៉ុបលោក donald Tusk បានរិះគន់ដល់រដ្ឋាភិបាលរបស់ទីក្រុងវ៉ាស៊ីនតោនបាន បង្កឲ្យមានភាពច្របូកច្របល់ស្ថានភាពនៅក្នុងទឹកដីអាមេរិកក៏ដូចជានៅលើពិភពលោកទាំងមូលក្រោយរយៈពេលជាង១០ថ្ងៃកាន់តំណែងប្រធានាធិបតីអាមេរិក។

លោក Donal Tusk បានព្រមានថា «ការផ្លាស់ប្តូរនៅទីក្រុងវ៉ាស៊ីនតោនបាន ជំរុញឲ្យអឺរ៉ុបធ្លាក់ក្នុងដំណាក់កាលលំបាកបំផុត។

រដ្ឋាភិបាលថ្មីរបស់លោក ត្រាំ បាន ច្រានចោលគោលនយោបាយរបស់អាមេរិក ដែលស្ថិតស្ថេរអស់រយៈពេលជាង៧០ឆ្នាំកន្លងមក។ ការប្រកាសរបស់ទីក្រុងវ៉ាស៊ីនតោនពីភាពតានតឹងជាមួយរុស្ស៊ី, វិបត្តិនៅ អ៊ុយក្រែន បញ្ហាស៊ីរី ឬក៏ការពង្រីកអំណាចរបស់ចិនបានធ្វើឲ្យអនាគតរបស់អឺរ៉ុបកាន់តែជួបផលលំបាក»។ លោក Donal Tusk បានអំពាវនាវដល់អឺរ៉ុបត្រូវតែគិតគូរឡើង វិញមិនត្រូវពឹងផ្អែកទៅលើអាមេរិកក្នុងការទប់ទល់នឹងការគំរាមកំហែងរបស់សត្រូវនៅខាងក្រៅឡើយ។

លោក Tusk បានអំពាវនាវឲ្យអឺរ៉ុបត្រូវតែក្រោកឈរឡើងវាយតម្លៃពីអនាគតនិងតម្លៃរបស់ខ្លួន។ កន្លងមកលោក ដូណាល់ ត្រាំ ធ្លាប់បានប្រកាសធ្វើឲ្យសម្ពន្ធមិត្តអឺរ៉ុបខកចិត្តយ៉ាងខ្លាំងក្រោយពេលដែលលោក ត្រាំ បញ្ជាក់ថា អាមេរិកនឹងមិនការពារអឺរ៉ុប ឡើយប្រសិនបើអឺរ៉ុបមិនស្តាប់តាមការរៀប ចំនោះទេ។

នៅក្នុងជំនួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសកាលពីថ្ងៃទី២៧ ខែមករា លោក ត្រាំ បានបង្ហាញការគាំទ្រយ៉ាងខ្លាំង ទៅលើសកម្មភាពចាកចេញពីអឺរ៉ុបរបស់ អង់គ្លេសដោយចាត់ទុកថា Brexit គឺជា រឿងមួយដ៏អស្ចារ្យ ហើយគួរតែកើតឡើងនៅក្នុងប្រទេសជាច្រើនទៀតក្នុងសហគមន៍ អឺរ៉ុប។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើង ថា ការដែលលោកត្រាំស្និទ្ធជាមួយរុស្ស៊ី ហើយរុស្ស៊ីក៏មានទំនាក់ទំនងល្អជាមួយ ប្រទេសមួយចំនួននៅក្នុងតំបន់អឺរ៉ុបអាចធ្វើឲ្យសហគមន៍អឺរ៉ុបប្រឈមនឹងការបែកបាក់ដែលនេះគឺជាអ្វីដែលមេដឹកនាំរុស្ស៊ី បានលើកឡើង។
នៅពេលនេះរុស្ស៊ីមានទំនាក់ទំនងយ៉ាង ល្អប្រសើរជាមួយប្រទេសនៅក្នុងតំបន់ Balkan ចំណែកប្រទេសតំបន់អឺរ៉ុបវិញមិនដែលមានទំនាក់ទំនងល្អប្រសើរដូចជារុស្ស៊ី នោះឡើយ។

តាមសារព័ត៌មាន Sputnik news បានផ្សាយថាអឺរ៉ុបនៅទីបំផុតត្រូវតែសម្រេចធ្វើសកម្មភាពអ្វីមួយដើម្បីរារាំងទំនាក់ទំនងដ៏ល្អប្រសើររវាងរុស្ស៊ីនឹងប្រទេសតំបន់ Balkan ។ ចំពោះអឺរ៉ុបមានន័យថាត្រូវតែពង្រីក សហគមន៍របស់ខ្លួនដោយមានទំនាក់ទំនង ជាមួយប្រទេសបាលកានបានល្អប្រសើរ ប៉ុន្តែអឺរ៉ុបមានភាពយឺតយ៉ាវនិងជួបនូវឧបសគ្គជាច្រើន។

សារព័ត៌មាន Sputnik news ផ្សាយទៀត ថា ចំណុចទាំងនោះគ្មានអ្វីដែលត្រូវភ្ញាក់ផ្អើលនោះឡើយតាមការពិតសម្តីដែលមាន តម្លៃបំផុតសម្រាប់ការបើកផ្លូវឲ្យប្រទេស តំបន់បាលកានចូលជាមួយអឺរ៉ុបនោះស្ថិតលើរដ្ឋាភិបាលទីក្រុង Berlin អាល្លឺម៉ង់។ គណៈកម្មធិការអឺរ៉ុបមិនអាចធ្វើអ្វីបានឡើយ នៅតំបន់បាលកានប្រសិនបើអាល្លឺម៉ង់មិនបើកភ្លើងខៀវទេនោះ។

អាល្លឺម៉ង់ត្រូវបានចាត់ទុកថា ជាប្រទេស ដែលគាំទ្រខាំងខំផុតដល់ឯកភាពបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុបទាំងមូលក្នុងសហគមន៍ តែមួយ ហើយបានសន្យាថានឹងជំរុញដំណើរ ចូលជាមួយសហគមន៍អឺរ៉ុបរបស់ប្រទេសតំបន់បាលកាន។ កាលពីខែកក្កដាកន្លង អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានបំពេញដំណើរទស្សនកិច្ចទៅកាន់៣ប្រទេសតំបន់បាលកានក្នុងនោះមាន ប្រទេសអាល់បានៀ ប៊ូស្នៀ និងសឺបៀ។

សារព័ត៌មាន Economist ផ្សាយថាឧបសគ្គកំពុងតែកើនឡើងសម្រាប់ប្រទេស នៅតំបន់បាលកាន។ ទន្ទឹមនឹងនោះពល រដ្ឋនៅតំបន់បាលកានបែរជាមានមនោ សញ្ចេតនាជាមួយរុស្ស៊ីទៅវិញ។កន្លងមកថ្មីៗប្រទេសសឺបៀមានគម្រោងចូលរួមធ្វើសមយុទ្ធរួមជាមួយរុស្ស៊ីនាខែកញ្ញាខាងមុខ។

ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថាលោកខាងលិចកំពុងតែមើលឃើញនូវភាព កក់ក្តៅក្នុងទំនាក់ទំនងរវាងរុស្ស៊ីនឹងប្រទេសបាលកានធ្វើឲ្យអឺរ៉ុបចំាបាច់ត្រូវតែចាត់វិធានការរារាំង និងជំរុញឲ្យប្រទេសក្នុងតំបន់ នោះចូលជាមួយអឺរ៉ុបឲ្យបានលឿនបំផុតបើមិនដូច្នោះទេនឹងធ្លាក់ចូលក្នុងដៃប្រទេស រុស្ស៊ីជាមិនខាន។

សារព័តមាន Handelsblatt របស់អាល្លឺ ម៉ង់បានផ្សាយថា រុស្ស៊ីត្រូវបានប្រទេសនៅក្នុងតំបន់បាលកានបានគាំទ្រទៅលើប្រទេស រុស្ស៊ី ហើយមានការប្រុងប្រយ័ត្នទៅលើ ប្រទេសតំបន់អឺរ៉ុបទៅវិញដោយសារតែអឺរ៉ុប បរាជ័យក្នុងការអនុវត្តពាក្យសន្យាក្រោយសង្គ្រាមត្រជាក់។
នៅតាមដងផ្លូវក្នុងទីក្រុង Sarajevo របស់ប្រទេសប៊ូស្នៀ និង Gerzegovina យុវវ័យបានពាក់អាវដោយមានរូបលោក ពូទីន ទៀតផង ទាំងនោះបានបង្ហាញយ៉ាងច្បាស់ពីការគាំទ្ររបស់យុវវ័យដល់រដ្ឋា ភិបាលរុស្ស៊ី។ យុវជនម្នាក់ឈ្មោះ Darifo បាននិយាយថា «ខ្ញុំចូលចិត្តលោក ពូទីន ដោយសារតែគាត់បានធ្វើអ្វីតាមតែគាត់ចង់ បាននៅក្នុងកម្រិតណាមួយគាត់គឺជាព្រះ របស់យើង»។

ពលរដ្ឋនៅក្នុងប្រទេសតំបន់បាលកានក៏បានបញ្ជាក់ថា លោក ពូទីន គឺជាក្តីសង្ឃឹម ជួយដល់ប្រទេសនៅក្នុងតំបន់នេះ។ ពល រដ្ឋនៅទីនោះបានជឿជាក់ទៅលើរុស្ស៊ីច្រើន ជាងអឺរ៉ុបទៅទៀត។

តាមលទ្ធផលស្រាវជ្រាវមួយរបស់ បណ្តាញព័ត៌មាន Politika ក្នុងប្រទេស សឺបៀបង្ហាញឲ្យឃើញថា ពលរដ្ឋជាង៦១ភាគរយចង់ឲ្យរដ្ឋាភិបាលមានទំនាក់ទំនងល្អជាមួយទីក្រុងមូស្គូ។ កាលពីឆ្នាំ២០១៤ រដ្ឋាភិបាលទីក្រុងមូស្គូបានផ្តល់ជំនួយជា បន្ទាន់មួយដល់ប្រទេសសឺបៀនិងប៊ូស្នៀក្នុង ពេលដែលប្រទេសទាំងពីរនោះបានជួបនូវគ្រោះទឹកជំនន់ជាទ្រង់ទ្រាយធំមិនធ្លាប់មាន រយពេលជាង១០០ឆ្នាំកន្លងមក។ ចំណែកអឺរ៉ុបវិញដែលមានភូមិសាស្ត្រជិតគ្នាតែមិនបានខ្វល់ខ្វាយជួយនោះឡើយទាំងនោះហើយបានជាពលរដ្ឋនៅក្នុងតំបន់នោះគាំទ្រ រុស្ស៊ីច្រើនជាងអឺរ៉ុប៕

trump

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print