ខឹងម្តាយស្តីបន្ទោសមិនរកការងារធ្វើ កូនប្រុសគិតខ្លីចង.កសម្លាប់ខ្លួន បន្សល់សារបណ្តាំនៅលើFacebook

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ចង.កសម្លាប់ខ្លួនដោយយកខ្សែរភ្លើងចងជាប់និងដើមឈើព្រោះតែខឹងម្តាយស្ដីបន្ទោស បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចដីឡូត៍ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះប៉ាត់ រតនា ហៅអាវ៉ា អាយុ៣០ឆ្នាំ រស់នៅផ្ទះលេខ១២B ភូមិកើតហេតុខាងលើ មានម្តាយឈ្មោះប៉ាត់ វាសនា អាយុ៤៨ឆ្នាំ មុខអ្នកសម្តែងល្ខោននិងលក់ដូរ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុខពេលកើតហេតុកាលពេលយប់ម៉ោងប្រហែលជា៨ទៅ៩យប់ត្រូវបានម្តាយស្តីបន្ទោសឲ្យរឿងមិនរកការងារធ្វើគិតតែដើរលេងហ្គេមណេតដើរបាត់ៗពីផ្ទះ បន្ទាប់ពីម្តាយបានស្តីបន្ទោសហើយនោះជនរងគ្រោះបានឆ្លើយតបនិងម្តាយថាស្តីបន្ទោសឲ្យហើយទៅរួចក៏ចាកចេញពីផ្ទះបាត់រួចក៏បង្ហោះសារបណ្តាំមួយនៅលើFacebookថា”RIPវាជិតដល់ពេលសំរាប់ខ្ញុំហើយថ្ងៃណាមួយនាក់គ្រប់គ្នានឹងយល់ពីអារម្មណ៍របស់ខ្ញុំ នៅពេលណាមួយពេលវេលាមកដល់ នាក់នឹងដឹងច្បាស់ថាអ្វីទៅសំខាន់ជាងលុយ ដែលអ្នកខំកេងទុក ហើយអ្វីដែលខ្ញុំអាចធ្វើបាននោះគឺអោយសំណងនោះទៅ លោក ទាំងអស់ ក្រុមគ្រួសារទាំងអស់មិនបាច់ចំណាយមួយរៀលណាឡើយសំរាប់ធ្វើ……..…………អោយខ្ញុំ។ លុះដល់ព្រឹកឡើងវេលាម៉ោងកើតហេតុខាងលើស្រាប់តែប្រជាពលរដ្ឋនៅជិតផ្ទះប្រាប់ថា ឃើញជនរងគ្រោះចងកស្លាប់នៅក្រោមដើមក្រខុបតែម្តង។

ពាក់ព័ន្ធនិងករណីលើនេះតាមជំនាញកោសលវិច័យពិនិត្យមិនមានពាក់ព័ន្ធនិងករណីឃាត់កម្មនោះទេ។ ក្រោយមកសមត្ថកិច្ចបានធ្វើរបាយការណ៍ប្រគល់ឲ្យគ្រួសារសពធ្វើបុណ្យតាមប្រពីណី៕ សុខាសែនជ័យ

...

image1 (2) image2 (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print