ពិការដៃសងខាងហើយ ឆ្លៀតជួញដូរគ្រឿងញៀនទៀតត្រូវឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ពិការដៃទាំង២ ជាក់ស្តែងពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះ៣៥ប.ស ផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះភិន ចាន់ភីរិទ្ធិ ហៅធា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះ៣៥ ប.ស ផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ចំណែកវត្ថុតាងដែលបានចាប់យក ៖ ក្រាមពណ៌ថ្លា ចំនួន៩ កញ្ចប់ ( ធំ២ និងតូច៧) សង្ស័យជាគ្រឿងញៀន , ទូរស័ព្ទបីគ្រឿងម៉ាក Nokia , Samsung, Seatel, កូនកាបូបម៉ាក១, ទុយោកែច្នៃសម្រាប់ជក់គ្រឿងញៀន១ និងថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ៕ ស តារា

...

IMG_5011 IMG_5013

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print