កម្លាំងអធិការនគរបាលខណ្ឌសែនសុខ បន្តចុះបង្ក្រាបការចែកចាយថ្នាំញៀន ដូចភ្លៀងរលឹម

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងអធិការនគរបាលខណ្ឌសែនសុខ នៅតែបន្តចុះបង្ក្រាបការចែកចាយថ្នាំញៀន នៅមុខមន្ទីរពេទ្យលោកសង្ឍ ឋិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ក្នុងនោះឃាត់មនុស្សប្រុសស្រីបីនាក់ រូមនិងថ្នាំញៀនបួនកញ្ចប់ ពីរកញ្ចប់ធំ និងពីរកញ្ចប់តូច ។

ប្រតិបត្តិការនេះ ធ្វើឡើងនៅម៉ោង១១ព្រឹកថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០១៧ ដឹកនាំដោយ លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ ។

ជនសង្ស័យរួមនិងវត្ថុតាងនាំកាន់អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីបន្តតាមនីតិវិធី ៕

...

IMG_0782 IMG_0783 IMG_0784

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print