(update) អគ្គីភ័យឆាបឆេះផ្ទះ ស៊ីន ឌី សំអាងការ និងកាត់សក់ នៅសង្កាត់បឹងកេងកង១ ខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ ៖ មានអគ្គិភ័យឆាបឆេះផ្ទះ ស៊ីន ឌី សំអាងការ និងកាត់សក់ នៅជាបានឆាបឆេះបង្កអោយប្រជា ពលរដ្ឋនាំយកបំពុងតពន្លត់អគ្គី ភ័យយកមកបាញ់នៅតែមិនរលត់ទៀត ក៏ទាក់ទនង់ទៅសមត្ថកិច្ចមកជួយ អន្តរាគមន៍ផងដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ ថ្ងៃទី២ ខែកុម្ហះ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះ ស៊ីន ឌី សំអាងការ និងកាត់សក់ តាមបណ្ដោយផ្លូវលេខ៥៧សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលមានគ្រោះអគ្គីភ័យឆាបឆេះ គឺដំបូងឡើយគេសង្គេតឃើញមានផ្សែងខ្មួលខ្មាញ់ហុយចេញពីផ្ទះ ស៊ីន ឌី សំអាងការ និងកាត់សក់  បន្ទាប់ពីមានផ្សែងហុយចេញមកខ្មួរខ្មាញ់ហើយនោះ ។លុះមួយសន្ទុះក្រោយមកស្រាប់តែមានជា អណ្តាតភ្លើងឆាបឆេះឡើង ។ ភ្លាមៗនោះផងដែរ ប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និង រថយន្តពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមកជួយអន្តរាគមន៍ជាច្រើនគ្រឿង ចុះអន្តរា គមន៍ដល់ទីតាំងខាងលើបាញ់ទឹកពន្លត់ភ្លើងទប់ស្កាត់កុំមានការឆាបឆេះរាលដាល ដល់លំនៅឋានប្រជាពលរដ្ឋ ដទៃទៀត  ។ ប៉ុន្តែទោះជាយ៉ាងណាមិញ មានការពិបាកបន្តិចដល់កម្លាំងនគរបាលពន្លត់អគ្គិភ័យ ទើបអគ្គិភ័យឆាប់ឆេះរងការខូចខាត់ទ្រព្យមួយចំនួនតូច ។

សូមបញ្ជាក់ផងដែលមូលហេតុនៃគ្រោះអគ្គិភ័យនេះគឺដើមចេញមកពីឆ្លងចរន្តភ្លើង ។ រហូតមកដល់ថ្ងៃដដែល ម៉ោង១ ទើបអាចពន្លត់អណ្តាតភ្លើងអោយរលត់សូន្យសុងទៅវិញបាន និងប្រើប្រាស់រថយន្តតពន្លត់អគ្គីភ័យអស់៧គ្រឿងផងដែរ ៕ ស រស្មី

...

nkd-2 (3) nkd-2 (4) nkd-2 (5) nkd-2 (6) nkd-2 (2) nkd-2 (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print