តួឯករឿង”និទានរឿងខ្មោច” លោក តួ សិត្ថាវុធ ភ្ញាក់ផ្អើលនឹងអ្នកគាំទ្រនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងដែលជាតួឯកក្នុងរឿង”និទានរឿងខ្មោច”ឬ “School Tales” គឺលោកតួ សិត្ថាវុធ (Tou Sedthawut) បានធ្វើដំណើរមកមកពីប្រទេសថៃដើម្បីមកជួបជាមួយអ្នកគាំទ្រនៅកម្ពុជាគ្រាដែលភាពយន្តបែបភ័យរន្ធត់នេះបាននិងកំពុងចាក់ បញ្ចាំង។ កម្មវិធីជំនួបរវាងតារាសម្តែង ស្រស់សង្ហារូបនេះជាមួយអ្នកគាំទ្ររនេះ ត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១ ខែ កុម្ភៈឆ្នាំ២០១៧ នេះនៅរោងភាពយន្តលេ ជេននៃផ្សារទំនើបទួលគោគ។

តារាសម្តែងវ័យក្មេង តួ សិត្ថាវុធ ត្រូវបានគេស្គាល់ច្បាស់ថា ជាតួអង្គសំខាន់ក្នុងរឿងភាគល្បីល្បាញក្នុងស្រទាប់យុវវ័យគឺ “Hormones Series” ក្នុងអំឡុងឆ្នាំ២០១៣-២០១៥។ នេះជាលើកទី១ហើយសម្រាប់ តួ សិត្ថាវុធដែលបានមកជួបអ្នកគាំទ្ររបស់ខ្លួនផ្ទាល់នៅកម្ពុជាក្នុងនោះគោលបំណងសំខាន់មួយទៀតនោះគឺដើម្បីផ្សព្វផ្សាយរឿងថ្មីរបស់ខ្លួនគឺ “School Tales: និទានរឿងខ្មោច” ដែលកំពុងដាក់បញ្ចាំងនៅលើរោងភាពយន្តទំនើបក្នុងប្រទេសកម្ពុជា។ តួ សិត្ថាវុធ បានមកដល់ប្រទេសកម្ពុជាពេលនេះដើម្បីផ្សព្វផ្សាយរឿងថ្មី “School Tales” របស់ខ្លួន ហើយឆ្លៀតឱកាសទៅទស្សនាតំបន់កម្សាន្តរបស់ប្រទេសកម្ពុជាមួយចំនួនផងដែរ។

តួ សិត្ថាវុធ លើកឡើងថា លោកពិតជាភ្ញាក់ផ្អើលចំពោះវត្តមានគាំទ្ររបស់ក្រុមយុវ វ័យនៅកម្ពុជា ហើយលោកពិតជារំភើប ពេលបានមកដល់កម្ពុជា ដែលនេះជាលើកទី១របស់លោកហើយក្នុងទឹកដីនេះ។តួ ប្រុសក្នុងរឿង “School Tales: និទានរឿងខ្មោច” រូបនេះបានបន្តទៀតថា លោកចង់មានឱកាសមកលេងកម្ពុជាម្ដងទៀត ជាពិសេសទៅលេងប្រាសាទអង្គរទឹកដីខេត្តសៀមរាបតែម្ដង។ អ្វីដែលធ្វើឲ្យលោក រំភើបខ្លាំងជាងនេះគឺជួបជាមួយអ្នកគាំទ្រលោកជាច្រើនទាំងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនិងនៅរោងភាពយន្តលេជេន ផ្សារទំនើបទួលគោកនេះ។ លោក រំពឹងដែរថាលោកនឹងមានឱកាសមកជួបជាមួយអ្នកគាំទ្រនៅកម្ពុជាបន្តទៀត ៕ វឌ្ឍនា

...

vuthy (9) vuthy (10)vuthy (13) vuthy (11) vuthy (3) vuthy (4) vuthy (5) vuthy (6) vuthy (7) vuthy (12) vuthy (1) vuthy (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print