ប្រធានាធិបតីលោក ដូណាល់ ត្រាំ គំរាមបញ្ជូនទាហានទៅកាន់មិចស៊ីកូ

ចែករំលែក៖

នៅក្នុងជំនួបគ្នាតាមទូរស័ព្ទជាមួយលោក Enrique Pena Nieto កាលពីថ្ងៃទី២ ខែកុម្ភៈ ប្រធានាធិបតី ដូណាល់ ត្រាំ បាន គំរាមថានឹងបញ្ជូនទាហានទៅកាន់ប្រទេសមិចស៊ីកូដើម្បី«កំចាត់ជនអាក្រក់»។

ប្រធានាធិបតី ត្រាំ បាននិយាយនៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទថា«មានក្រុមជនអាក្រក់នៅក្នុងប្រទេសមិចស៊ីកូ ហើយលោកមិនទាន់ធ្វើអស់ពីសមត្ថភាពដើម្បីរារាំង ជនអាក្រក់ទាំងនោះនៅឡើយទេ។ ខ្ញុំគិត ថាទាហានរបស់លោកគឺខ្លាច ចំណែក ទាហានខ្ញុំមិនខ្លាចឡើយ ដូច្នេះខ្ញុំអាចនឹងបញ្ជូនទាហានទៅកាន់ទីនោះដើម្បីកម្ចាត់ពួកអាក្រក់ទៀតផង។

សារព័ត៌មាន AP នៅពេលនេះគេមិនទាន់ដឹងថា«ជនអាក្រក់» ដែលលោក ត្រាំ បាននិយាយនោះគឺជាក្រុមណា ជាក្រុម ជួញដូរគ្រឿងញៀន ឬជាក្រុមជនភៀស ខ្លួនចូលអាមេរិកខុសច្បាប់នោះឡើយ។

សកម្មភាពរបស់លោក ត្រាំង បានធ្វើឡើងក្រោយពេលដែលប្រធានាធិបតីមិចស៊ីកូប្រកាសថានឹងមិនចំណាយប្រាក់នៅក្នុងការសាងសង់ជញ្ជាំងព្រំដែននោះទេ។

ប្រាក់ចំណាយទៅលើការសាងសង់ ជញ្ជាំងព្រំដែនរវាងអាមេរិកនឹងមិចស៊ីកូ បានក្លាយទៅជាចំណុចវិវាទរបស់ប្រទេសទាំង២។ កាលពីថ្ងៃទី២៥ ខែមករា ប្រធា នាធិបតីនៃប្រទេសមិចស៊ីកូលោក Enrique Peña Nieto បានលើកឡើងថា ប្រទេសរបស់ លោកនឹងមិនចំណាយ សម្រាប់សាងសង់ជញ្ជាំងតាមបណ្ដោយព្រំដែនអាមេរិកណាមួយទេ។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ការសាងសង់ជញ្ជាំង ព្រំដែន គឺមិចស៊ីកូត្រូវតែចំណាយក្នុងការសាងសង់ទាំងនោះ។ នៅសប្តាហ៍ក្រោយប្រធានាធិបតីមិចស៊ីកូនឹងទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតី ដូណាល់ ត្រាំ ពី បញ្ហាសំខាន់ក្នុងនោះមានទាំងការសាង សង់ជញ្ជាំងព្រំដែនផងដែរ។

ប្រធានាធិបតីមិចស៊ីកូបានបញ្ជាក់ថា លោកនឹងមិនចំណាយប្រាក់សម្រាប់សាងសង់ជញ្ជាំងព្រំដែនទាំងនោះឡើយ។ នៅពេលនេះ ដែរលោកនឹងរង់ចាំរបាយការណ៍ចុងក្រោយ មួយពីមន្ត្រីកំពូលរបស់លោកដែលបានធ្វើដំណើរទៅដល់រដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋ អាមេរិកដើម្បីជួបជាមួយរដ្ឋាភិបាលថ្មីរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងកិច្ចប្រជុំកន្លងមកជាមួយក្រុមអ្នកច្បាប់របស់មិចស៊ីកូមុនពេលលោកធ្វើសេចក្ដីសម្រេចបន្ដទៀត៕

trump (1) trump (2)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print