ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ ២០១៧ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) និងមូលនិធិអន្តរជាតិសម្រាប់់អភិវឌ្ឍន៍វិស័យកសិកម្ម (IFAD) បានចុះអនុស្សរណៈយោគយល់គ្នាលើកិច្ចសហការការងារនិងការប្តេជ្ញាដើម្បីគាំទ្រដល់ការធ្វើផែនការយុទ្ធសាស្ត្រវិស័យកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ។
អនុស្សរណៈនេះ នឹងពិនិត្យលើការ បង្កើននិងអនុម័តគោលនយោបាយ ដែលនឹងធ្វើឲ្យវិស័យកសិកម្មនៅកម្ពុជាបានប្រសើរឡើង ដែលជាផ្នែកសំខាន់មួយនៃ កំណើនសេដ្ឋកិច្ចរបស់ប្រទេស ។ វាក៏នឹងជួយដល់ធុរកិច្ចទាំងអស់ធ្វើការជាមួយគ្នាកាន់តែប្រសើរឡើងចាប់ពីកសិករដល់អ្នកធ្វើ ជំនួញ និងដល់ម្ចាស់អាជីវកម្មក្នុងស្រុកដើម្បីធ្វើឲ្យផលិតផលកសិកម្មកម្ពុជាអាចប្រកួតប្រជែងនៅក្នុងទីផ្សារក្នុងស្រុកនិងទទួលបានតម្លៃខ្ពស់។
ទីភ្នាក់ងារ USAID (តាម រយៈកម្មវិធីសន្តិសុខស្បៀងសម្រាប់អនាគតនៃរដ្ឋាភិបាលអាមេរិក) និង IFAD (ទីភ្នាក់ងារឯកទេសមួយរបស់អង្គការសហប្រជាជាតិ) នឹងចែករំលែកជំនាញ និងបទ ពិសោធន៍ដែលទទួលបានពីមនុស្សនិង អង្គការជាច្រើនចម្រុះគ្នា ដែលកំពុងធ្វើ ការលើវិស័យកសិកម្ម ។ ជាចុងក្រោយអនុស្សរណៈនេះនឹងជួយពង្រីកជំនាញអ្នកឯកទេស ដែលជាអ្នកជួយកសិករបង្កើនទិន្ន ផល ដោយកែលម្អវិធីសាស្ត្ររបស់ពួកគេ ដើម្បីបំពេញតម្រូវការនៃប្រព័ន្ធកសិកម្ម ប្រកួតប្រជែងដែលកំពុងកើនឡើង ។
លោកស្រីនាយិកាបេសកកម្មនៃទីភ្នាក់ងារUSAIDនៅកម្ពុជាបានមានប្រសាសន៍ថា វិស័យកសិកម្មដែលលូតលាស់និងរស់ រវើក គឺមានសារសំខាន់សម្រាប់់ការរីក ចម្រើននាពេលអនាគតរបស់ប្រទេស កម្ពុជា ។ យើងសង្ឃឹមថាដោយធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ USAID និង IFAD អាចជួយកសិករកម្ពុជា ក្នុងការរួមចំណែក ដល់សេដ្ឋកិច្ចជាតិមានប្រសិទ្ធភាពជាងមុនស្របពេលដែលពួកគេកំពុងជួយក្រុម គ្រួសារ និងសហគមន៍របស់ពួកគេ ។
តាមរយៈកម្មវិធីសន្តិសុខស្បៀងសម្រាប់ អនាគត របស់រដ្ឋាភិបាលអាមេរិក USAID មានគម្រោងបណ្តាក់ទុនប្រមាណជា៤០ លានដុល្លារអាមេរិក លើការអភិវឌ្ឍវិស័យកសិកម្មរបស់កម្ពុជានៅរយៈពេល៥ឆ្នាំ បន្ទាប់ ។ IFAD នឹងផ្តល់ជំនួយឥតសំណង និងប្រាក់កម្ចី ដើម្បីគំាទ្រដល់គម្រោងអភិ វឌ្ឍន៍វិស័យកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានទឹកប្រាក់សរុប១១៨លានដុល្លារអាមេរិកក្នុងរយៈពេល៥ឆ្នាំ ។
លោក Benoit Thierry នាយកកម្មវិធី IFAD ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានឲ្យដឹងថា ជាងពីរទសវត្សរ៍មកហើយ ពួកយើងបានជួយប្រជាជនកម្ពុជាជនបទឲ្យរួចផុតពីភាពក្រីក្រ ដោយបង្កើនឱកាសក្នុងការកែលម្អការចិញ្ចឹមជីវិតរបស់ពួកគេ។ ការសម្រប សម្រួលការគាំទ្ររបស់យើងជាមួយដៃគូជាច្រើនដូចជាUSAID នឹងក្លាយទៅជាការវិនិយោគដែលមានប្រសិទ្ធភាព និងការ ចំណេញសំខាន់ជាងមុនសម្រាប់វិស័យ កសិកម្មរបស់កម្ពុជា ហើយពួកយើងកំពុងអំពាវនាវឱ្យមានទីភ្នាក់ងារផ្សេងៗទៀតចូលរួមកិច្ចខិតខំប្រឹងប្រែងនេះ។
អនុស្សរណៈយោគយល់គ្នា រវាង USAID នឹង IFAD មានប្រសិទ្ធភាពចាប់ពីថ្ងៃចុះ ហត្ថលេខានេះតទៅ និងគ្របដណ្តប់សកម្មភាពរបស់ភ្នាក់ងារទាំងពីរក្នុងរយៈពេល ៥ឆ្នាំ ៕