ស្រវឹងភ្លាត់មាត់ទម្លាយលេខកូដ ATM ត្រូវបុរសពីរនាក់លួចដកលុយ តែក្រោយមកសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្ដព្រះសីហនុ ៖ នគរបាលនៃស្នង ការខេត្ដព្រះសីហនុបានចាប់ខ្លួនបុរសពីរ នាក់បញ្ជូនទៅតុលាការពីបទលួចកាបូប ជនបរទេសយកកាតATMទៅដកលុយ ប្រមាណជិត១០០០ដុល្លារ។
ករណីឃាត់ខ្លួនជនសង្ស័យទាំងពីរខាងលើនេះបានធ្វើឡើងកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៥ ខណៈជនសង្ស័យកំពុងរត់ម៉ូតូ កង់បីនៅចំណុច ក្រុមទី២០ ភូមិ២ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ។
បើតាមនគរបាលឱ្យដឹងថា ជនសង្ស័យ ទី១-ឈ្មោះ ផល ចាន់រស្មី អាយុ២៥ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់លេខ១ ក្រុង -ខេត្ដព្រះសីហនុ និងទី២-ឈ្មោះ នាង សារាម អាយុ២៧ឆ្នាំ មានទីលំនៅក្រុម ទី២០ ភូមិ២ សង្កាត់លេខ៤ ក្រុង-ខេត្ដ ព្រះសីហនុ អ្នកទាំងពីរមានមុខរបរ រត់ ម៉ូតូរឺម៉កកង់បី។
បើតាមនគរបាលរំលឹកថា កាលពី ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ មានជន បរទេសឈ្មោះ CAMPUS BUILES ជនជាតិបារាំងបានមកប្ដឹងនៅការិយា ល័យព្រហ្មទណ្ឌកម្រិតស្រាលថា កាលពី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥ ពេលយប់ នៅអូត្រេះ១ ខ្លួនស្រវឹងបានជិះម៉ូតូកង់បី ហើយនិយាយប្រាប់លេខកូដបើក (ATM) ខណៈនោះខ្លួនបាត់កាបូបក្នុងនោះមាន កាតATM អត្ដសញ្ញាណប័ណ្ណសញ្ជាតិ បារាំង, លិខិតពាក់ព័ន្ធ, និងធនាគារ។ បន្ទាប់ពីទទួលបានបណ្ដឹងនេះនិងឆ្លង តាមការស្រាវជ្រាវនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៥ កម្លាំងនគរបាលបានចាប់ ខ្លួនជនសង្ស័យ២នាក់ ហើយជននោះសារ ភាពថា ខ្លួនបានយកកាតATMនោះ មែននិងបានដកលុយបាន៩៥០ដុល្លារ ចែកគ្នា២នាក់៕

20150704-100833.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print