បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរីនាំយកអំណោយជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់រលំផ្ទះ

ចែករំលែក៖


រតនគិរីៈ លោកវរៈសេនីយ៍ឯកថាវ យ៉េន មេបញ្ជាការរង និងជានាយសេនាធិការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី តំណាងលោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ អាវុធហត្ថខេត្តរតនគិរី នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥ បាននាំអំណោយជូនគ្រូសារមន្ត្រីអាវុធហត្ថ ខេត្តរតនគិរី ដែលរងគ្រោះដោយសារអគ្គិភ័យឆាបឆេះផ្ទះកន្លងមក ។
លោកវរៈសេនីយ៍ឯកថាវ យ៉េន បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី ចំពោះក្រុមគ្រួសារមន្ត្រីអាវុធហត្ថ ដែលបានជួបឧប្បទ្ទវ ហេតុបណ្តាលពីអគ្គិភ័យ ទើបបាននាំអំណោយ ជាសម្ភារៈ និងថវិការ ប្រគល់ជូន ។
លោកវរៈសេនីយ៍ឯកថាវ យ៉េន បន្តទៀតថា អំណោយរូមដែលបញ្ជាការដ្ឋាននាំយកមក រួមមានថវិកា៣លាន៣សែនរៀល ។ លោកមេបញ្ជាការរងរូបនោះបានបញ្ជាក់ឲ្យដឹងទៀតថា សម្ភារៈនិងថវិកាគឺបានមកពីការចូលរួមពីលោកនាយ នាយរងអាវុធហត្ថ ជាពិសេសពីលោក ឧត្តមសេនីយ៍ត្រីគឹម រស្មី មេបញ្ជាការ អាវុធហត្ថខេត្តរតនគិរី។
លោកទុយ គឹមហួន មន្ត្រីអាវុធហត្ថដែលត្រូវអគ្គិភ័យឆាប់ឆេះផ្ទះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មេបញ្ជាការ មេបញ្ជាការរង និងមន្ត្រីអាវុធហត្ថដែលបានយកចិត្តទុកដាក់ និងចូលរួមចំណែកឧបត្តម្ភជាសម្ភារៈ និងថវិកាដល់ក្រុម គ្រួសារលោកក្នុងពេលជួបគ្រោះអាសន្ន។
គួររំលឹកផងដែរថាផ្ទះលោកទុយ គឹមហួន សង់អំពីឈើលើ ថ្មក្រោម ប្រក់ស័ង្កសី ទំហំមានទទឹង៨ម៉ែត្រ បណ្តោយ ១២ម៉ែត្រ មានទីតាំងខាងក្រោយផ្សារបានលុង ស្ថិតក្នុងភូមិជ័យជំនៈ សង្កាត់ឡាបានសៀក ក្រុងបានលុង ត្រូវបានអគ្គិភ័យ ឆាបឆេះស្ទើតែ១០០% កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៥ ដោយសារទុស្សេខ្សែភ្លើង ហើយអំណោយដែលបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តនាំយកទៅប្រគល់ជូនរួមមានថវិកា៣លាន ៣សែនរៀល, អង្ករ១០បេ, មី៤កេស, មុង៥, និងធុងជ័រ១៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print