លួចទូរស័ព្ទគេបានសម្រេចរត់មិនរួចត្រូវបានប្រជាពលរដ្ឋចាប់វាយទ្រោមខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពរដ្ឋដេញចាប់វាយទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ចខណៈចូលលួចទូរស័ព្ទនៅក្នុងផ្ទះជនជាតិចិនបានសម្រេចហើយព្យាយាមរត់គេចខ្លួន កាលពីវេលាម៉ោង 6និង30នាទីល្ងាចថ្ងៃ15ខែ08ឆ្នាំ2015 នៅចំណុចផ្ទះល្វែងក្នុងបុរីញូថោន ក្រុម1 ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែន រាជធានីភ្នំពេញ ។

image1

ជនសង្ស័យឈ្មោះ ថន ណ៉នអាយុ15ឆ្នាំ ស្នាក់នៅភូមិគោកបញ្ជាន់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតនៅខេត្តកំពតនិងម្នាក់ទៀតឈ្មោះផល អាយុ16ឆ្នាំ ស្នាក់នៅភូមិជាមួយគ្នារត់គេចខ្លួនបាត់ ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹង ថាមុនពេលកើតហេតុគេបានឃើញជនសង្ស័យមានគ្នាពីរនាក់ជិះម៉ូតូឌុបមកធ្វើសកម្មភាពចូលលួចទូរស័ព្ទដៃនៅក្នុងផ្ទះរបស់ជនជាតិចិនដែលនៅក្នុងបុរីញូថោន បន្ទាប់ពីយកបានសម្រេចហើយព្យាយាមជិះរត់តែត្រូវបានគេឃើញទាន់ស្រែកថាចោរៗទើបបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដេញចាប់បានម្នាក់វាយទ្រោមខ្លួននិងម្នាក់ទៀតរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងនាំជនសង្ស័យយកទៅទីស្នាក់ការនគរបាលប៉ុស្តិ៍ចោចៅដើម្បីធ្វើកាសាកសួរចំណែកម្ចាស់ទូរស័ព្ទមិនបានមកដាក់ពាក្យបណ្តឹងនោះទេនិងប្រគល់ឲ្យសម្ថកិច្ចចាត់តាមនិតិវិធី ៕

image3 (1)

image2 (1)

image4

...

ដោយ៖ សុខា សែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print