សម្ដេច​តេ​ជោ​រំពឹង​ថា​សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​ទោះ​ស្ថិត​ក្នុង​ស្ថានភាព​ប្រឈម​មិន​ប្រាកដប្រជា​

ចែករំលែក៖

ភ្នំពេញ​ ៖​ សម្ដេច​អគ្គមហាសេនា​ បតី​តេ​ជោ​ ហ៊ុន​ សែន​ ប្រធាន​គណបក្ស​ ប្រជាជន​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ ទោះជា​ត្រូវ​បន្ដ​ប្រឈម​នឹង​ភាព​មិន​ ប្រាកដប្រជា​និង​ហានិភ័យ​ធំៗ​មួយ​ចំនួន​ទាំង​នៅ​ក្នុង​និង​ក្រៅ​ក្ដី​ក៏​សេដ្ឋកិច្ច​របស់​ កម្ពុជា​នៅ​តែ​សម្រេច​បាន​នូវ​កំណើន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ។​ ​សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​បែប​ នេះ​ក្នុង​មិ​ទ្ទិញ​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៤​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២៨​ ខែមិថុនា​ ឆ្នាំ​២០១៥​ ។​ សម្ដេច​តេ​ជោ​បាន​បន្ដ​ថា​ នៅ​ក្នុង​វិស័យសេដ្ឋកិច្ច​ទោះជា​ត្រូវ​បន្ដ​ ប្រឈម​នឹង​ភាព​មិន​ប្រាកដប្រជា​និង​ ហានិភ័យ​ធំៗ​មួយ​ចំនួន​ទាំង​នៅ​ក្នុង​និង​ ក្រៅប្រទេស​រួម​មាន​ដូច​ជា​គ្រោះ​មហន្ដ​ រាយ​ធម្មជាតិ​ អ​ស្ថិរភាព​នយោបាយ​ក៏​ ដូច​ជា​ចលាចល​និង​ភាព​មិន​ច្បាស់​ លាស់​នៅ​ក្នុង​ទីផ្សារពលកម្ម​នៅ​ក្រោយ​ ពេល​បោះ​ឆ្នោត​ ព្រមទាំង​ការ​បន្ដ​ភាព​ មិន​ប្រាកដប្រជា​នៅ​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​សកល​យ៉ាងណា​ក៏​ដោយ​ក៏​កម្ពុជា​នៅ​តែ​សម្រេច​បាន​នូវ​កំណើនសេដ្ឋកិច្ច​ ក្នុង​អត្រា​៧,៣​ភាគរយ​ក្នុង​ឆ្នាំ​២០១៣​ និង​ប្រមាណ​៧​ភាគរយ​ក្នុង​ឆ្នាំ​២០១៤​ ហើយ​នៅ​ឆ្នាំ​២០១៥​ការ​ព្យាករ​បង្ហាញ​ ថា​ សេដ្ឋកិច្ច​កម្ពុជា​នឹង​សម្រេច​បាន​ កំណើន​ជុំវិញ​៧​ភាគរយ​បន្ដ​ទៀត​ ។​ ​នៅ​ក្នុង​សុន្ទរកថា​សម្ដេច​តេ​ជោ​បាន​បង្ហាញ​ថា​ ផលិតផល​សរុប​ក្នុងស្រុក​ (​ផសស​)​ សម្រាប់​ប្រជាជន​ម្នាក់​ត្រូវ​បាន​ រំពឹង​ថា​ នឹង​បន្ដ​កើនឡើង​ពី​១.០៤២​ដុល្លារ​ អា​មេ​រិ​ក​នៅ​ឆ្នាំ​២០១៣​ដល់​១.១២៣​ ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០១៤​និង​អាច​ កើន​ដល់​១.២២០​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០១៥​។​ អតិផរណា​មធ្យម​ប្រចាំឆ្នាំ​ត្រូវ​ បាន​គ្រប់គ្រង​ឱ្យ​ស្ថិត​នៅ​ក្រោម​កម្រិត​៥​ភាគរយ​ ពោល​គឺ​ស្ថិត​នៅ​ក្នុង​រង្វង់​៣,៥​ ភាគរយ​ក្នុង​ឆ្នាំ​២០១៤​និង​ក្នុង​ឆ្នាំ​២០១៥​។​អត្រា​ប្ដូរ​ប្រាក់​ក៏​ត្រូវ​បាន​ធានា​ឱ្យ​មាន​ ស្ថិរភាព​ជា​ទូទៅ​ក្នុង​រង្វង់​៤.០៥០​រៀល​ ក្នុង​មួយ​ដុល្លារ​អា​មេ​រិ​ក​ ។​ អត្រា​នៃ​ភាព​ ក្រីក្រ​ត្រូវ​បាន​កាត់​បន្ថយ​មក​នៅ​ក្រោម​១៨​ភាគរយ​នៅ​ឆ្នាំ​២០១៣​ ។​ លើស​ពី​នេះ​ ទៀត​ផល​ផ្លែផ្កា​នៃ​កំណើនសេដ្ឋកិច្ច​ក៏​ត្រូវ​បាន​បែងចែក​ក្នុង​លក្ខណៈ​កាន់តែ​មាន​ សមធម៌​ឡើង​ដែល​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​ តាម​រយៈ​ការ​ធ្លាក់​ចុះ​នៃ​មេគុណ​វិសម​ ភាព​នៃ​ការ​ប្រើប្រាស់​ពី​០,៤១​នៅ​ឆ្នាំ​ ២០០៧​មក​នៅ​ត្រឹម​០,២៩​នៅ​ឆ្នាំ​២០១២​ជាមួយនឹង​ការ​រំពឹង​ថា​ តួលេខ​នេះ​បន្ដ​ មានការ​ធ្លាក់​ចុះ​ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​ ២០១៣​ឆ្នាំ​២០១៤​ និង​ឆ្នាំ​២០១៥​នេះ​ ។​ ​សម្ដេច​តេ​ជោ​ថ្លែង​ថា​ ការ​អនុវត្ដ​ ថវិកា​ឆ្នាំ​២០១៤​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ លទ្ធផល​គួរ​ជាទី​លើកទឹកចិត្ដ​មួយ​ចំនួន​ នៃ​ការ​កែទម្រង់​ស៊ីជម្រៅ​ក្នុង​ការ​គ្រប់​ គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ។​ ការ​ប្រមូល​ ចំណូល​ថវិការដ្ឋ​ ពិសេស​ចំណូល​គយ​ និង​ពន្ធដារ​ត្រូវ​បាន​ពង្រឹង​ក្នុង​កម្រិត​គួរ​ឱ្យ​កត់សម្គាល់​ដែល​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​តាម​រយៈ​កំណើន​យ៉ាង​ខ្លាំង​នៃ​ ចំណូល​ចរន្ដ​ថវិការដ្ឋ​ក្នុង​ឆ្នាំ​២០១៤​ក្នុង​អត្រា​ប្រមាណ​១១,៧​ភាគរយ​លើស​ពី​ គោលដៅ​កំណត់​ក្នុង​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៤​ ឬ​បាន​កើន​ប្រមាណ​២៤,៦​ភាគ​ រយ​ធៀប​នឹង​ការ​អនុវត្ដ​ក្នុង​ឆ្នាំ​២០១៣​។​ ក្នុង​ប្រតិបត្ដិការ​ចំណាយ​សាធារណៈ​ គោលការណ៍​វិចារណ​កម្ម​ចំណាយ​ដែល​ សំដៅ​ធានា​ឱ្យ​ចំណាយ​ថវិកា​មានការ​ឆ្លើយ​ តប​កាន់តែ​ល្អ​ប្រសើរ​ឡើង​ទៅ​នឹង​គោលនយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល​ ព្រមទាំង​គោលការណ៍​បង្កើន​ប្រសិទ្ធភាព​ និង​ស័ក្ដិ​សិទ្ធ​ភាព​នៃ​ចំណាយ​ទាំង​ក្នុង​កម្រិត​ វិភា​ជន៍​ ទាំង​ក្នុង​កម្រិត​បច្ចេកទេស​ និង​ ប្រតិបត្ដិការ​ក៏​ត្រូវ​បាន​ប្រកាន់​និង​ជំរុញ​អនុវត្ដ​យ៉ាង​ខ្ជាប់ខ្ជួន​ ។​ ចំណុច​លេចធ្លោ​ ជាងគេ​បំផុត​នៅ​ក្នុង​នេះ​គឺ​ការ​ដំឡើង​ បៀវត្ស​ជូន​មន្ដ្រីរាជការ​ យោធិន​ នគរ​ បាល​ជាតិ​ និង​និវត្ដជន​ ពិសេស​ជូន​ គ្រូបង្រៀន​និង​គ្រូពេទ្យ​ទន្ទឹម​នឹង​ការ​កែ​ ទម្រង់​ប្រព័ន្ធ​បៀវត្ស​និង​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ​ដែល​ផ្ដោត​ជា​សំខាន់​លើ​ការ​ធានា​បើកប្រាក់​បៀវត្ស​ជូន​មន្ដ្រី​រាជ​ក​ ​ា​រ​ឱ្យ​បាន​ទាន់​ពេលវេលា​ក្នុង​សបា្ដហ៍​ទី​៤​នៃ​ ខែ​នីមួយៗ​តាម​ប្រព័ន្ធ​ធនាគារ​ដោយ​បើក​ ផ្ដល់​ត្រង់​ចូល​ទៅ​ក្នុង​គណនី​របស់​មន្ដ្រី​ រាជការ​ម្នាក់ៗ​នៅ​ក្នុង​ធនាគារពាណិជ្ជ​តែ​ម្ដង​ ៕​ ហេង​ សូ​រិ​យា​
IMG_82801


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print