បងប្រុស​អភិបាលខេត្ត​កំពង់ធំ​បើក​សង្វៀនមាន់​ សមត្ថកិច្ច​ អាជ្ញាធរ​មិន​ហ៊ាន​អើពើ​

ចែករំលែក៖

​ខេត្តកំពង់ធំ​ ៖​ សង្វៀនមាន់​ដ៏​ធំ​នៅ​ភូមិ​-​ឃុំ​ចំបក់​ជ្រុំ​ ស្រុក​ស​ន្ទុ​ក​ ខេត្តកំពង់ធំ​ អ្នក​ណា​ក៏​ដឹង​ អ្នក​ណា​ក៏​ កោត​ទទួលស្គាល់​ថា​ ពិតជា​មាន​អំណាច​មែន​ ទាំង​សមត្ថកិច្ច​ អាជ្ញាធរ​មិន​ហ៊ាន​ប៉ះពាល់​ដោយសារ​តែ​ ម្ចាស់​សង្វៀនមាន់​ត្រូវជា​បង​បង្កើត​របស់​អភិបាលខេត្ត​កំពង់ធំ​ ហើយ​សកម្មភាព​ល្បែងស៊ីសង​នេះ​ ក៏​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ ស្អប់ខ្ពើម​យ៉ាង​ខ្លាំង​ ចំពោះ​អ្នកមាន​អំណាច​ មាន​លុយ​ ប៉ុន្តែ​មិន​បាន​គិតគូរ​ សេចក្តីសុខ​ ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ ។​ ​ អាជ្ញាធរ​បាន​ខ្សឹប​ប្រាប់​ថា​ ម្ចាស់​សង្វៀនមាន់​ដ៏​ធំ​នេះ​ឈ្មោះ​ អុត​ ចាន់​បុល​ មាន​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ស​ន្ទុ​ក​ និង​ត្រូវជា​បង​បង្កើត​របស់​លោក​ អុត​ សំ​អន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ​ បាន​បើក​ដំណើរការ​ជា​យូរ​មក​ហើយ​ ក្នុង​នោះ​ប្រមូលផ្តុំ​អ្នក​ញៀន​ល្បែង​នៅ​ក្នុងស្រុក​ ពី​ខេត្ត​ផ្សេងៗ​យ៉ាងច្រើន​កុះករ​ ស្រែក​កងរំពង​ រំខាន​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​នៅ​ក្បែរៗ​នោះ​ ។​ ​ សមត្ថកិច្ច​មូលដ្ឋាន​និយាយ​ថា​ គ្មាន​អ្នក​ណា​ហ៊ាន​ចាត់វិធានការ​ទេ​ ទី​១-​លោក​ អុត​ ចាន់​បុល​ ក៏​មាន​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ ទី​២-​គាត់​ក៏​ត្រូវជា​បង​បង្កើត​របស់​លោក​អភិបាលខេត្ត​កំពង់ធំ​ ម្ល៉ោះហើយ​ទាំង​សមត្ថកិច្ច​ និង​អាជ្ញាធរ​មូលដ្ឋាន​មិន​ហ៊ាន​ទៅ​អើត​ខ្លាច​គំនាប​ថ្នាក់លើ​ និង​ប៉ះពាល់​តួនាទី​ជាដើម​ ។​ ​ ប្រជាពលរដ្ឋ​និយាយ​ថា​ ឯណា​ទៅ​ពាក្យ​ថា​ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​?​ បើ​អាជ្ញាធរ​ជា​អ្នកដឹកនាំ​អនុវត្ត​គោលនយោបាយ​នេះ​ បែរជា​ងុប​ង​ល់​នឹង​បន​ល្បែង​ទៅ​វិញ​?​ ការ​ពិត​បទល្មើស​បាន​ផ្តើម​ចេញពី​ប្រភព​នៃ​បន​ល្បែងស៊ីសង​ ដូច្នេះ​លោក​ អុត​ សំ​អន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ​ ដែល​ជា​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ផង​នោះ​ គួរ​ជួយ​លុប​បំបាត់​បង្ក្រាប​បន​ល្បែង​ ពិសេស​សង្វៀនមាន់​បង់​របស់​គាត់​ មិន​ត្រូវ​ទុក​ឲ្យ​រង​នូវ​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ​ សមត្ថកិច្ច​ អាជ្ញាធរ​មូលដ្ឋាន​នោះ​ឡើយ​ ។​ ​ បើ​ទោះជា​មានការ​លើក​ឡើង​បែប​នេះ​ក៏​ដោយ​នគរវត្ត​មិន​អាច​ទាក់ទង​បាន​ទេពី​លោក​ អុត​ ចាន់​បុល​ មេ​សង្វៀនមាន់​ ក៏​ដូច​ជា​លោក​អុត​ សំ​អន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២​ ខែឧសភា​ ឆ្នាំ​២០១៥​ ដោយ​គ្មាន​លេខ​ទូរស័ព្ទ​ ៕
game-roster


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print