អៀម​ ម៉ា​យ៉ុ​ង​រី​ ឃុបឃិត​គ្នា​ជាមួយ​ឧកញ៉ា​ លឹ​ម​ ប៊ុ​ណ្ណា​ នាំ​ចូល​ ត្រី​ឆ្តោ​ ត្រី​រ៉ស​ ត្រី​ឌៀប​ ត្រី​ផ្ទក់​ ខុសច្បាប់​ តាម​ច្រក​ស្អំ

ចែករំលែក៖

​ខេត្ត​ត្បូងឃ្មុំ​ ៖​ គេ​បាន​រាយការណ៍​មក​ថា​ សព្វ​ថ្ងៃនេះ​នាយ​ខណ្ឌ​ជលផល​ខេត្ត​ត្បូងឃ្មុំ​ លោក​ អៀម​ ម៉ា​យ៉ុ​ង​រី​ និង​ ឧកញ៉ា​ លឹ​ម​ ប៊ុ​ណ្ណា​ កំពុង​ឃុបឃិត​គ្នា​ បង្កើត​ឲ​មានការ​នាំ​ ចូល​ ត្រី​ឆ្តោ​ ត្រី​រ៉ស់​ ត្រី​ឌៀប​ ត្រី​ផ្ទក់​ ខុសច្បាប់​ តាម​ច្រកព្រំដែន​ ស្អំ​ ក្នុងស្រុក​ពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ​ ហើយ​ការ​នាំ​ចូល​ត្រី​នៅ​រស់​ខុសច្បាប់​របស់​ក្រុម​ឈ្មួញ​ទុច្ចរិត​ ទាំងនេះ​មិន​ក្រោម​២០​តោន​ នោះ​ទេ​ ក្នុង​មួយ​ថ្ងៃ​ ដើម្បី​យក​មក​ចែកចាយ​ក្នុង​ប្រទេស​កម្ពុជា​ ។​ ចំណែក​ការ​នាំ​ចូល​ប្រភេទ​ត្រី​នៅ​រស់​ខុសច្បាប់​ទាំងនេះ​ មិន​មានការ​ត្រួតពិនិត្យ​ និង​ទប់ស្កាត់​ពី​ជំនាញ​ជលផល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ អៀម​ ម៉ា​យ៉ុ​ង​រី​ នោះ​ឡើយ​ ។​
​សកម្មភាព​ទាំងនេះ​ត្រូវ​បាន​មន្ត្រី​ជលផល​សុំ​លាក់​ឈ្មោះ​បញ្ជាក់​ប្រាប់​ថា​ លោក​ អៀម​ ម៉ា​យ៉ុ​ង​រី​ គ្រាន់តែ​ដាក់​ក្នី​គ្នា​ អង្គុយចាំតែ​រាប់​ក្បាល​ឡាន​យក​លុយ​ប៉ុណ្ណោះ​នៅ​តំបន់​ច្រកព្រំដែន​ស្អំ​ ។​

មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ថា​ ការ​នាំ​ចូល​ប្រភេទ​ត្រី​នៅ​រស់​ខុសច្បាប់​ខាងលើ​ ដែល​កាង​ដោយ​ឧកញ៉ា​ខ្នា​ នេះ​គឺ​គេ​មិនឃើញ​មានច្បាប់​អនុញ្ញាត​ អ្វី​នោះ​ទេ​គឺ​ឃើញ​មាន​តែ​លិខិតអនុញាត​ឲ្យ​ប្តូ​ទីតាំង​ពី​ខេត្តកំពង់ចាម​ មក​ខេត្ត​ត្បូងឃ្មុំ​ សម្រាប់​កន្លែង​បែងចែក​ផល​នេសាទ​ក្នុងស្រុក​ប៉​ណ្ណោះ​។​
​មន្ត្រី​ដដែល​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ សម្រាប់​ឈ្មួញ​ដែល​មាន​សិទ្ធិ​នាំ​ចូល​ត្រី​មក​លក់​ក្នុងស្រុក​ ហើយ​បង់ថ្លៃ​រត់ការ​ទៅ​ឧកញ៉ា​ខ្នា​ មានឈ្មោះ​ដូច​ជា​ ទី​១-​ឈ្មោះ​ ហាត់​ តា​លី​ ដឹក​មក​ចែកចាយ​ ក្នុ​ខេត្តកំពង់ចាម​ និង​ក្នុងស្រុក​ទូ​ទាំង​ខេត្ត​,​ ទី​២-​ឈ្មោះ​ គឹ​ម​ ជក់​ ដឹក​មក​ចែកចាយ​ខេត្តកំពង់ធំ​ ខេត្តសៀមរាប​,​ ទី​៣-​ឈ្មោះ​ សុខ​ ជា​ ដឹក​មក​ចែកចាយ​ខេត្ត​ត្បូងឃ្មុំ​ ពិសេស​ក្រុង​សួង​ទាំងមូល​,​ទី​៤-​ចែ​ សុវណ្ណ​នី​ ដឹក​មក​ចែកចាយ​ខេត្ត​ ក្រចេះ​ ស្ទឹង​ត្រែង​ ឬ​ភូមិភាគ​ឥ​សាន្ត​ទាំងមូល​។​
​ទាក់ទង​ និង​បញ្ហា​នាំ​ចូល​ប្រភេទ​ត្រី​រស់​ពី​ប្រទេស​វៀតណាម​ មក​កម្ពុជា​ខុសច្បាប់​នេះ​ លោក​ អៀម​ ម៉ា​យ៉ុ​ង​រី​ បាន​ប្រាប់​តាម​ទូរស័ព្ទ​ឲ្យ​នគរវត្ត​ដឹង​របៀប​ស្ទាក់ស្ទើរ​ថា​ រូប​លោក​ដឹង​ ហើយ​ថា​មាន​ករណី​នាំ​ចូល​ប្រភេទ​ត្រី​ខុសច្បាប់​នេះ​ ប៉ុន្តែ​រូប​លោក​មិន​ទាន់​ហ៊ាន​បង្ក្រាប​ទេ​ ចាំ​សុំ​គោលការណ៍​ទៅ​ខេត្ត​សិន​។​

លោក​ថា​ ព្រោះ​ជំនាញ​យើង​រស់នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ដូច្នេះ​ត្រូវ​ស្តាប់​អភិបាលខេត្ត​ក្នុង​នាម​ខ​ណះ​បញ្ជា​រការ​ឯកភាព​ខេត្ត​?​ ឆ្លើយ​និង​សំណួរ​យើង​ថា​ ចុះ​ដីការ​អម​ របស់​ខុទ្ទកាល័យ​ សម្តេច​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ លេខ​៣០១​ ខន​/០១៤​ចុះ​ថ្ងៃ​ទី​១៣​ខែមីនា​ឆ្នាំ​២០១៤​ ស្នើ​សុំ​ទៅ​សម្តេច​ អន្តរាគមន៍​ទៅ​ក្រសួងកសិកម្ម​ ហើយ​ចំណា​របស់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ចុះ​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០១៤​ បញ្ជា​ឲ្យ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​ ចុះ​បង្ក្រាប​ និង​ទប់ស្កាត់​ការ​នាំ​ប្រភេទ​ត្រី​ខុសច្បាប់​ខាងលើ​ពី​ប្រទេស​ជិតខាង​ តើ​លោក​មិន​គោរព​ទេ​ឬ​?​

សំណួរ​នេះ​ត្រូវ​បាន​លោក​ អៀម​ ម៉ា​យ៉ុ​ង​រី​ ឆ្លើយ​ប្រាប់​ក្នុង​ន័យ​កន្ទេល​ធំ​បន្លំ​ដេក​ថា​ លោក​គោរព​នៅ​តែ​គោរព​ តែ​លោក​ធ្វើ​ទៅ​ខ្លាច​ប៉ះ​ខេត្ត​ និង​ឧកញ៉ា​ ព្រោះ​យើង​ដឹង​ហើយ​ស្រុក​ខ្មែរ​ធ្វើ​តែ​មិន​ស្រួល​មានរឿង​ហើយ​ ៕​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print