អីក៏យ៉ាងនេះ!! បើកបរមិនគោរពច្បាប់ចរាចរណ៍ហើយ «អ្នករត់តាក់ស៊ីប្រមឹកម្នាក់»បានជេរប្រមាថអ្នកសារព័ត៌មាន និងវ៉ៃម្ចាស់ រថយន្ដសាំយ៉ុងជាច្រើនដៃទៀត

ចែករំលែក៖

 

ខេត្តកំពង់ធំ ៖ អ្នករត់តាក់ស៊ីស្រវឹងស្រាជោកជាំមា្នក់ បានបើកបររថយន្ដមិនគោរពច្បាប់ចរាចរណ៍ ហើយចុះមកវ៉ៃគេទៀត លុះអ្នកសារព័ត៌មានចុះថត បែរជាប្រមាថមើលងាយ និងដៀលត្មេះ និងចង់រករឿងវ៉ៃថែមទៀត ។

ហេតុការណ៍នេះ បានកើតឡើងកាលពីពីម៉ោង១និង១០នាទីរសៀល ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុច គល់ស្ពាន កំពង់ថ្ម ក្នុងភូមិ ត្រស់ ឃុំ បល្ល័ង្គ ស្រុក បារាយណ៍ ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ ញែម សុផល ដែលជាម្ចាស់រថយន្ដសាំយ៉ុងបានអោយដឹងថា គាត់បានបើករថយន្ដសាំ យ៉ុង ពណ៍ស ពាក់ផ្លាកលេខភ្នំពេញ 2AK-6154 ដឹកម៉ូយពីផ្សារតាំងគោក មកផ្សារកំពង់ថ្ម ។ លុះមកដល់ចំណុចកើតហេតុ ក៏ប្រទះ និងរថយន្ដឡិចស៊ីសRX300 ពណ៌ស្ករ ពាក់ផ្លាក់លេខភ្នំពេញ 2K-1239 បើកបរដោយឈ្មោះ ណម ប៊ុន ណែមក្នុងទិស ដៅផ្ទុយគ្នា ក្នុងស្ថានភាពស្រវឹងជោកជាំ បើកបរបណ្ដើរ ដោះអាវបណ្ដើរ ធ្វើអោយរេចង្កូតប៉ិស បុករថយន្ដ សាំយ៉ុងរបស់គាត់ តែត្រូវបានគាត់គេចទាន់ កុំអីបុកគ្នាពេញទំហឹង ។

បន្ទាប់ពីមានហេតុការណ៍ ម្ចាស់រថយន្ដឡិចស៊ីសRX300បង្កហេតុរូបនេះបានថយក្រោយ ហើយក៏បើកកៀរ រថយន្ដរបស់ គាត់រហូតដល់ផ្លូវចូលបែនឡានកំពង់ថ្ម ចុះពីរថយន្ដមកវ៉ៃតប់លើរូបគាត់ជាច្រើនដៃ ។

តាមការអោយដឹងពីប្រជាពលរដ្នដែលបានឃើញនៅកន្លែងកើតហេតុ បានអោយដឹងថា ពេលអ្នកសារព័ត៌មានចុះថត ក្នុងពេលដែលគេកំពុងវៃតបគ្នានោះ ស្រាប់តែម្ចាស់រថយន្ដឡិចស៊ីសRX300 ឈ្មោះ ណន ប៊ុន ណែម រូបនេះ ចុះពីរថយន្ដចង្អុលមុខ អ្នកសារព័ត៌មាន ហើយជេរប្រមាថ មើលងាយ ហើយស្រែកថា អញរកតែមុខអ្នកកាសែតហ្នឹងឯង មិនតែប៉ុណ្ណោះថែមទាំង កញ្ឆក់ទួរស័ព្ទ បម្រុងបោកចោលថែមទៀត តែក្រោយមកទើបប្រគល់ឲ្យវិញ ។

លោក ហេង កុសល មេប៉ុស្តិ៍នគរបាលឃុំបល្ល័ង្គបានប្រាប់ក្នុងកិច្ចសម្ភាសថា ករណីនេះជនរងគ្រោះបានបញ្ជាក់ថា គាត់បានដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្ដិឃុំបល្ល័ង្គស្រុកបារាយណ៍ ។ លោកនឹងកោះហៅជនបង្កហេតុមកអប់រំ និងទារ សំណងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ។ នៅក្នុងមូលដ្ឋានសិន បើគ្មានការយល់ព្រម ឬគ្មានដំណេះស្រាយទេ នឹងបញ្ចួនសំណុំរឿង ទៅថ្នាក់លើបន្ដដើម្បីចាត់ការតាមច្បាប់ ។

រហូតមកដល់ព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ មេប៉ុស្តិ៍នគរបាលឃុំបល្ល័ង្គ ក៏បានហៅជនបង្កឈ្មោះ ណន ប៊ុន ណែម មកសាកសួរ និង អបរំ ណែនាំ ពិនិត្យទឹកនោម រកសារជាតិ ញៀន ដោយសារមានប្រភពថា ជនបង្ក មានការពាក់ព័ន្ធនឹងថ្នាំញៀន ក្រោយពីពិនិត្យទឹកនោមរួច សមត្ថកិច្ចជំនាញអះអាងថា គ្មានសារជាតិញៀនទេ ដោយសារឧបករណ៍ពិនិត្យបង្ហាញសញ្ញា ឆ្នូត ១ បញ្ជាក់ថាគ្មានទេ ។ តែបើឆ្នូត២ ទើបបញ្ជាក់ថា មានសារជាតិញៀន នេះជាការអះអាងរបស់សមត្ថកិច្ច ។

យ៉ាងណា ជនបង្កហេតុក៏ព្រមទទួលកំហុស និងសុំទោសអ្នកសារព័ត៌មាន ដែលខ្លួនបានធ្វើសកម្មភាពខុសឆ្គង នៅ រសៀលថ្ងៃដដែលនេះ ជនបង្កនិងចូលខ្លួនមកដោះស្រាយជាមួយជនរងគ្រោះ តាមពាក្យបណ្ដឹងអោយសងជំងឺចិត្តដើម្បី បញ្ចប់រឿង តែលទ្ធផលយ៉ាងណានោះយើងនឹងតាមដានបន្ដទៀត ៕ ប៊ុន រិទ្ធី

...

abc-4-1 abc-9 abc-3-2 abc-2-2 abc-1-3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print