សហរដ្ឋអាមេរិកនៅតែផ្តោតសំខាន់ទៅលើទំនាក់ទំនងយោធាជាមួយជប៉ុននិងកូរ៉េខាងត្បូង

ចែករំលែក៖

អាមេរិកអាចបោះបង់សម្ពន្ធមិត្តនៅអឺរ៉ុប បាន តែមិនអាចបោះបង់សម្ពន្ធមិត្តយោធានៅអាស៊ីបានឡើយក្នុងនោះមានប្រទេសកូរ៉េខាងត្បូង និងជប៉ុនដែលមានទាហាន អាមេរិកឈរជើងនៅទីនោះ។ សកម្មភាពទាំងនោះបានបង្ហាញតាមរយៈការធ្វើ ដំណើរទស្សនកិច្ចជាលើកដំបូងរបស់រដ្ឋ មន្ត្រីការពារជាតិអាមេរិកទៅកាន់កូរ៉េខាង ត្បូង និងជប៉ុន។

រដ្ឋមន្ត្រីការពារជាតិអាមេរិកថ្មីលោក James Mattis បានទៅដល់ទីក្រុងសេអ៊ូល នៅថ្ងៃព្រហស្បតិ៍ ទី២កុម្ភៈ មុននឹងធ្វើ ដំណើរបន្តទៅប្រទេសជប៉ុននៅថ្ងៃសុក្រ។ លោក James Mattis ជាមន្រ្តីជាន់ខ្ពស់ ដំបូងគេរបស់រដ្ឋបាលលោកដូណាល់ ត្រាំ ដែលចេញដំណើរទៅធ្វើទស្សនកិច្ចនៅ បរទេសដោយចាប់ផ្តើមមុនគេនៅកូរ៉េខាងត្បូង និងជប៉ុនដេលជាសម្ពន្ធមិត្តយុទ្ធសាស្រ្ត របស់អាមេរិកនៅអាស៊ី។ តាមសេចក្តី ប្រកាសព័ត៌មានរបស់មន្ទីរបញ្ចកោណរដ្ឋមន្រ្តីការពារជាតិអាមេរិកទៅអាស៊ីដើម្បីរឹតចំណងជាមួយជប៉ុន និងកូរ៉េខាងត្បូងសម្ពន្ធ មិត្តចីរកាលរបស់អាមេរិក ហើយនិងពង្រឹងបន្ថែមសហប្រតិបត្តិការយោធារបស់ប្រទេស ទាំង៣។

ជប៉ុន និងកូរ៉េខាងត្បូង សម្ពន្ធមិត្តចាស់ឆ្នាំរបស់អាមេរិកធ្លាប់មានក្តីបារម្ភនៅពេលលឺឮបេក្ខជនប្រធានាធិបតីលោកដូណាល់ ត្រាំ និយាយសន្យាជាសាធារណៈថា លោក នឹងដកទ័ពអាមេរិកចេញពីកូរ៉េខាងត្បូង និងជប៉ុនបើសិនជាប្រទេសទាំងពីរមិន ព្រមជួយចេញលុយថ្លៃចំណាយយោធា អាមេរិកទេនោះ។ លោកដូណាល់ ត្រាំ នៅបានរិះគន់អង្គការអូតង់ផងដែរថា ហួសសម័យ និងជាបន្ទុកថវិកាធ្ងន់សម្រាប់អាមេរិក។

លោក James Mattis ធ្លាប់ជាអតីតមេ បញ្ជាការកងទ័ពអាមេរិកនៅក្នុងសមរភូមិប្រយុទ្ធក្នុងប្រទេសអាហ្វហ្គានីស្ថាន និង អុីរ៉ាក់លោកត្រូវបានគេចាត់ទុកជាមេដឹកនាំយោធាដែលដាច់ណាត់ និងប្រសិទ្ធភាព។ លោក James Mattis នៅធ្លាប់បាននិយាយផ្ទុយពីលោកដូណាល់ ត្រាំ ដែលចង់ឲ្យ ឡើងវិញការធ្វើទារុណកម្មដើម្បីប្រឆាំង នឹងក្រុមភេរវជន។ លោកដូណាល់ ត្រាំ បានតពាក្យសម្តីទៅវិញ បន្ទាប់ពីលោក James Mattis បាននិយាយថា លោកមិន ឃើញថា ការធ្វើទារុណកម្មមានប្រយោជន៍នោះទេ។ នេះអាចបញ្ជាក់ថាលោកប្រធានាធិបតីអាមេរិកអាចជឿស្តាប់រដ្ឋមន្រ្តីការពារជាតិរបស់ខ្លួនដែលធ្លាប់មានបទពិសោធន៍ ធ្វើសង្រ្គាម គឺខុសពីលោកដែលមានបទ ពិសោធន៍ត្រឹមជាមហាសេដ្ឋីធ្វើជំនួញ អចលនទ្រព្យ និងពិធីករទូរទស្សន៍។

នៅក្រោយជាប់ឆ្នោតលោក ដូណាល់ ត្រាំ បានផ្លាស់ប្តូរជំហររបស់ខ្លួនវិញ ដោយបាននិយាយបញ្ជាក់ទៅនាយករដ្ឋមន្រ្តី ជប៉ុន លោក សុីនហ្សូ អាបេ និងប្រធានា ធិបតីកូរ៉េខាងត្បូងពីការសន្យារបស់អាមេ រិកដើម្បីជួយការពារសម្ពន្ធមិត្តទាំងពីរ។

ខុសពីប្រធានាធិបតីលោកដូណាល់ ត្រាំ លោក James Mattis មិនសូវមាត់ កច្រើននោះទេ។ ប៉ុន្តែរាល់លើកលោក តែងបញ្ជាក់ពីសារសំខាន់មិនអាចកាត់ថ្លៃបាននៃប្រទេសសម្ពន្ធភាពអាមេរិកមិនថា អូតង់ ឬកូរ៉េខាងត្បូង និងជប៉ុន។

តាមអ្នកទទួលខុសត្រូវម្នាក់របស់ក្រសួង ការពារជាតិអាមេរិកនៅកូរ៉េខាងត្បូង និង នៅជប៉ុនលោក James Mattis នឹងស្តាប់ ច្រើនជាងនិយាយ។ ជាមួយសមភាគីជប៉ុន និងកូរ៉េខាងត្បូងរដ្ឋមន្រ្តីការពារជាតិអាមេ រិកនឹងពិភាក្សាពីការគំរាមកំហែងរបស់កូរ៉េខាងជើងដែលកំពុងចង់បាញ់សាកល្បង មីស៊ីលដែលអាចបំពាក់ដោយក្បាលគ្រាប់ នុយក្លេអ៊ែរ៕

usa (2) USA-KOREAN

...

ប្រែសម្រួល៖ ម៉េវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print