ហេតុអ្វីបានជាប្រធានាធិបតីអាមេរិកធ្វើព្រងើយចំពោះចិន

ចែករំលែក៖

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញឥរិយាបថ«ព្រងើយកន្តើយ» ជាមួយមេដឹកនាំចិន នៅពេលដែលលោកបានទូរស័ព្ទពិភាក្សាជាមួយមេដឹកនាំជាច្រើននៅជុំវិញពិភពលោក លើកលែងតែមេដឹកនាំទីក្រុងប៉េកាំងមួយប៉ុណ្ណោះ។ទាំងនោះបានបង្ហាញយ៉ាងច្បាស់ពីការចាប់ ផ្តើមមិនល្អនៅក្នុងទំនាក់ទំនងអាមេរិកចិន។

ចាប់តាំងពីចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា រហូតមកទល់ពេលនេះ លោក ត្រាំ ជាប់រវល់នៅក្នុងការពិភាក្សា តាមទូរស័ព្ទជាមួយមេដឹកនាំជុំវិញពិភពលោក។ ប៉ុន្តែលោក ត្រាំ មិនបានទូរស័ព្ទ ពិភាក្សាជាមួយមេដឹកនាំចិននោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះលោក ត្រំា បានបំផ្លាញទម្លាប់ជាប្រពៃណីរបស់អតីតប្រធានាធិបតីអាមេរិក គឺជូនពរដល់ប្រធានាធិបតីចិន និងពលរដ្ឋចិនក្នុងឱកាសបុណ្យចូលឆ្នាំចិន តែលោក ដូណាល់ ត្រាំ មិនបានធ្វើ ដូច្នេះឡើយ។

ចំណុចទាំងនោះបានបង្ហាញយ៉ាង ច្បាស់ថា ទំនាក់ទំនងរវាងប្រទេសទាំង២ កំពុងប្រឈមនូវវិបត្តិយ៉ាងខ្លាំង។

ចាប់តាំងពីឡើងកាន់តំណែងមកទល់ពេលនេះលោក ត្រាំ បានជួបពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំនៅជុំវិញពិភពលោកដូចជា អូស្ត្រាលី កាណាដា រុស្ស៊ី ជប៉ុន អាល្លឺម៉ង់ បារាំង អុីស្រាអែល ឥណ្ឌា មិចស៊ីកូ អារ៉ាប់រួម និងកូរ៉េខាងត្បូង ជា ដើម។ មិនត្រឹមតែប៉ុណ្ណោះលោក ត្រាំ បានទទួលស្វាគមន៍ដោយផ្តល់មេដឹកនាំ អង់គ្លេសលោកស្រី Theresa May ទៀត ផង។

លោក Shi Yinghong អគ្គនាយកមជ្ឈ មណ្ឌលស្រាវជ្រាវ ពីអាមេរិកមកពីសាកល វិទ្យាល័យ Renmin នៅទី្រងប៉េកាំងបាន បញ្ជាក់ថា លោក ត្រាំ ធ្វើព្រងើយចំពោះ មេដឹកនាំចិន ក្នុងពេលដែលបានជួបពិភាក្សាជាមួយមេដឹកនាំជាច្រើនជុំវិញពិភពលោក។ សកម្មភាពខាងលើគឺអាមេរិកចង់បង្ហាញពីឥទ្ធិពលរបស់ខ្លួនខ្ពស់ជាងមេដឹកនាំទាំង អស់លើពិភពលោក។ ការមិនពិភាក្សាជា មួយចិនមានន័យថា ទំនាក់ទំនងប្រទេសទាំង២មិនល្អឡើយនៅពេលខាងមុខ។

នៅក្នុងពេលឃោសនាបោះឆ្នោតលោក ត្រាំ ចង់តំឡើងពន្ធនាំចូលពីប្រទេសចិន រាប់សិបដង។ ចិនជាប្រទេសដែលនាំផលិត ផលចូលអាមេរិកច្រើនបំផុតគិតចាប់តាំង ពីឆ្នាំ២០០៧ មកទល់ពេលនេះ។ កាលពី ឆ្នាំ២០១៥ ចិននាំទំនិញទៅកាន់អាមេរិក គិតជាទឹកប្រាក់មានរហូតដល់ទៅ ៤៨២ ពាន់លានដុល្លារ។

បច្ចុប្បន្នទំនិញនាំចូលពីចិន អាមេរិក យកពន្ធតែ ៣ភាគរយប៉ុណ្ណោះ ប៉ុន្តែបើ ដំឡើងពន្ធនាំចូល៣០ភាគរយ ទំនិញនឹង ថយចុះ ២៥ភាគរយស្មើ៩៦ពាន់លាន ដុល្លារ។ កន្លងមកលោក ត្រាំ មានគម្រោងដំឡើងពន្ធនាំចូលពីចិនរហូតដល់ទៅ ៤៥ ភាគរយឯណោះ។

នៅពេលពិភពលោកព្រួយបារម្ភយ៉ាងខ្លាចអាមេរិក និងចិនផ្ទុះសង្គ្រាមពាណិជ្ជ កម្មធ្វើឲ្យប៉ះពានដល់សេដ្ឋកិច្ចពិភពលោក។ កន្លងមកលោក ដូណាល់ ត្រាំបានចោទ ប្រកាន់ចិនថា ជាអ្នកលួចការងារប្រជាជនអាមេរិកាំង និងលួចលុយអាមេរិក។ សម្រាប់ លោក ត្រាំ ចិនបានធ្វើជំនួញមិនស្មោះត្រង់ដោយបានទម្លាក់លុយយ័នរហូតធ្វើឲ្យ ក្រុមហ៊ុនអាមេរិកាំងរងគ្រោះមិនអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនចិនបាន។ នៅក្នុង កាសែតអាមេរិកាំង Newyork Times លោក ដូណាល់ ត្រាំធ្លាប់បាននិយាយថា លោកនឹងដំឡើងពន្ធដល់ ៤៥ភាគរយ ពីចិនរាល់ផលិតផលនាំចូល។ ក្នុងក្រុម ការងាររបស់លោក ដូណាល់ ត្រាំ លោក Peter Navarro ទីប្រឹក្សាផ្នែកពាណិជ្ជកម្ម របស់លោក ដូណាល់ ត្រាំ ធ្លាប់បានអំពាវនាវឲ្យគេឈប់ទិញផលិតផលចិនទៀត ផង។ ការសិក្សាថ្មីៗនេះបាន បង្ហាញថា អាមេរិកបានបាត់បង់ការងារប្រមាណ២លាន ចាប់តាំងពីចិនបានចូលជាសមាជិក របស់អង្គការពាណិជ្ជកម្មមពិភពលោក ឆ្នាំ ២០០១។

កាសែតចិនGlobal Times ដែលជា ឧបករណ៍ឃោសនារបស់បក្សកុម្មុយនិស្តចិនធ្លាប់បានសរសេរថា ប្រទេសចិននឹង វាយបកវិញ បើសិនលោក ដូណាល់ ត្រាំ ធ្វើសង្រ្គាមពាណិជ្ជកម្មប្រឆាំងចិនៗមាន មធ្យោបាយដាក់គំនាបលើអាមេរិក ព្រោះ ថាចិនជាប្រទេសទី១ ដែលមានកាន់ក្នុងដៃប្រាក់បំណុលអាមេរិកច្រើនជាងគេគឺ ១.០០០ពាន់ លានដុល្លារអាមេរិក។ តាម កាសែត Global Times ចិនអាចគំរាមសងសឹកអាមេរិកវិញដោយនឹងផ្អាកព្យួរការ បញ្ជារទិញយន្តហោះរបស់ក្រុមហ៊ុនប៊ូអ៊ីងអាមេរិក។ តើអ្នកណាខាត ហើយអ្នកណានឹងចំណេញពីសង្រ្គាមពាណិជ្ជកម្ម? ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បាន និយាយនៅក្នុងវេទិកាសេដ្ឋកិច្ចនៅដាវ៉ូសប្រទេសស្វ៊ីសថា គ្មានភាគីណាឈ្នះដាច់ នៅក្នុងសង្រ្គាមពាណិជ្ជកម្មនោះទេ៕

trump-jinpin (1) trump-jinpin (3)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print