លិខិតមិត្តអ្នកអាន៖ សាលាបឋមសិក្សាសម្រៀងសិស្សរៀនក្រោមដើមឈើ

ចែករំលែក៖

ការិយាល័យនិពន្ធកាសែតនគរវត្តទទួលបានលិខិតមិត្តអ្នកអានមួយច្បាប់ផ្ញើមកពីខេត្តព្រះវិហារដោយឲ្យដឹងថា សិស្សសាលាបឋមសិក្សាសម្រៀងប្រមាណ៥០នាក់ កំពុងនាំគ្នារៀននៅក្រោមដើមឈើ។ ពួកគេទទូចស្នើសុំក្រសួងអប់រំក៏ដូចជាអង្គការក្រៅរដ្ឋាភិបាល និងសប្បុរសជននានាជួយស្ថាបនាសាលារៀនសមរម្យមួយសម្រាប់ ពួកគេបានសិក្សារៀនសូត្រផង ។

សិស្សានុសិស្សជិត៥០នាក់កំពុងប្រឈមនឹងខ្វះថ្នាក់រៀនដោយគ្រូបានបង្រៀនពួក គេនៅក្រោមដើមឈើ។ សិស្សដែលខ្វះថ្នាក់រៀននោះគឺជាសិស្សនៅសាលាបឋមសិក្សា សម្រៀងស្ថិតក្នុងភូមិសម្រៀង ឃុំរតនៈ ស្រុករវៀង ខេត្តព្រះវិហារ ហើយសាលារៀន មួយនេះមានទីតាំងស្ថិតនៅឆ្ងាយពីទីរួមស្រុករវៀងប្រមាណ២៥គីឡូម៉ែត្រ ។

លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់បានអំពាវនាវដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អង្គការ សហគមន៍ និងសប្បុរសជននានាមេត្តាជួយដល់ពួកគេដើម្បីបាន សាលារៀនសមរម្យ និងមានភាពស្មើមុខស្មើមាត់ដូចសិស្សឯទៀតផងដើម្បីចូលរួម ចំណែកលើកកម្ពស់វិស័យសិក្សាធិការនៅតាមទីជនបទដាច់ស្រយាលឲ្យកាន់តែល្អ ប្រសើរថែមទៀត ៕ ប្រជាពលរដ្ឋម្នាក់រស់នៅខេត្តព្រះវិហារ

...

reader (1) reader (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print