ដើរតាមកន្លងសហរដ្ឋអាមេរិកប្រទេសគុយវ៉ែតផ្អាកផ្តល់ទិដ្ឋាការដល់ពលរដ្ឋ៥ប្រទេសអ៊ិស្លាម

ចែករំលែក៖

ការប្រកាន់ជាតិសាសន៍និងសាសនាកាន់តែ កើនឡើង ក្រោយពេលប្រទេស គុយវ៉ែតបានដើរតាមកន្លងរបស់ប្រធានា ធិបតីអាមេរិក ដូណាល់ ត្រាំ ដោយហាម ប្រាមពលរដ្ឋប្រទេសចំនួន៥ចូលក្នុងទឹកដីគុយវ៉ែត។

តាមសារព័ត៌មានរុស្ស៊ី Sputnik បាន ផ្សាយថា ប្រទេស៥ដែលគុយវ៉ែតបានហាម ប្រាមចូលក្នុងទឹកដីរបស់ខ្លួននោះមាន ប្រទេសស៊ីរី អីុរ៉ាក់ ប៉ាគីស្ថាន អាហ្វហ្គានីស្ថាន និងអីុរ៉ង់។ រដ្ឋាភិបាលគុយវ៉ែតបានបង្ហាញក្តីបារម្ភថាក្រុមភេរវកម្មអ៊ិស្លាមនឹងលាយឡំជាមួយក្រុមជនអន្តោប្រវេសន៍ ចូលក្នុងប្រទេសរបស់ខ្លួនដើម្បីបើកការ វាយប្រហារ។ កាលពីឆ្នាំ២០១៥ក្រុមភេរវកម្មបានវាយប្រហារគ្រាប់បែកនៅក្នុងព្រះ វិហារអ៊ិស្លាមនិកាយស៊ីអីុតសម្លាប់មនុស្ស២៧នាក់ដែលជាជនជាតិគុយវ៉ែត។

នៅមុនពេលដែលប្រធានាធិបតីអាមេ រិកចុះហត្ថលេខាលើច្បាប់ហាមប្រាមពល រដ្ឋ៧ប្រទេសចូលក្នុងទឹកដីអាមេរិកមកទល់ ពេលនេះប្រទេសគុយវ៉ែតគឺជាប្រទេសទីមួយ ដែលបានចូលរួមនឹងសកម្មភាពរបស់លោក ត្រាំ ហាមប្រាមពលរដ្ឋនៅក្នុងប្រទេសដែល មានភេរវកររស់នៅ។

សកម្មភាពខាងលើបានធ្វើឲ្យបុគ្គលធ្លាប់ ទទួលបានពានរង្វាន់ណូបែលសន្តិភាព៣០ រូបជួបប្រជុំគ្នារយៈពេល២ថ្ងៃនៅក្នុងប្រទេស កូឡុំប៊ីដើម្បីពិភាក្សាពីបញ្ហាសំខាន់ៗពាក់ព័ន្ធនឹងការរើសអើងប្រកាន់សាសនា។

អតីតប្រធានាធិបតីកូស្តារីកាលោក Oscar Arias ធ្លាប់ទទួលបានពានរង្វាន់ណូបែលសន្តិភាពឆ្នាំ១៩៨៧ បានលើកឡើង ថា «វាជារឿងមួយមិនគួរឲ្យជឿនៅពេលដែលយើងបានមើលឃើញមេដឹកនាំប្រទេស មហាអំណាចទីមួយលើពិភពលោកបែរជាគ្មានការទទួលខុសត្រូវគ្មានការគោរពសិទ្ធិ សេរីភាព និងកិច្ចការបរទេស។ លោក បង្ហាញក្តីបារម្ភពីការកើនឡើងចំនួនអ្នក ស្អប់អាមេរិកបង្កឲ្យមានសោកនាដកម្មកើត ឡើង។

ចំណែកមេធាវីជនជាតិអីុរ៉ង់លោកស្រី Shirin Ebadi ធ្លាប់ទទួលបានពានរង្វាន់ណូ បែលសន្តិភាពកាលពីឆ្នាំ២០០៣បានថ្កោល ទោសយ៉ាងខ្លាំងដល់លោក ត្រាំ ដែលបានចាត់ទុកពលរដ្ឋអីុរ៉ង់ជាក្រុមភេរវកម្ម។ ក្នុងពេលជាមួយគ្នានោះសកម្មជនសិទ្ធិមនុស្សជនជាតិអាមេរិកលោក Jody Williams ធ្លាប់ទទួលបានពានរង្វាន់ណូបែលសន្តិភាព ឆ្នាំ១៩៩៧ បានចោទប្រកាន់លោកត្រាំថា ជាអ្នកប្រកាន់ពូជសាសន៍និងភេទ។

ក្រៅពីនេះនៅមានមេដឹកនាំជាច្រើនជុំវិញ ពិភពលោកបង្ហាញការមិនពេញចិត្តនឹង នយោបាយដឹកនាំរបស់លោក ត្រាំ ដោយលើកឡើងថាលោកត្រាំពិតជាមិនមានបទពិសោធន៍ក្នុងការដឹកនាំនយោបាយប្រទេស មហាអំណាចឡើយ។

មកដល់ពេលនេះមានរយៈពេល១៥ ថ្ងៃ ហើយដែលលោក ត្រាំ ឡើងកាន់តំណែង ប្រធានាធិបតីអាមេរិក លោក ត្រាំ ពិតជាបានធ្វើឲ្យស្ថានភាពពិភពលោកប្រែប្រួលពិតមែន រហូតមានមេដឹកនាំជាច្រើនបានថ្កោលទោសលោក ត្រាំ ថាជាមេដឹកនាំ ដែលគ្មានបទពិសោធន៍។

មានប្រសាសន៍នៅក្នុងសន្និសីទកាសែត រួមនៅទីក្រុងតេអេរ៉ង់រវាងរដ្ឋមន្ត្រីការ បរទេសបារាំងនឹងរដ្ឋមន្ត្រីការបរទេសអីុរ៉ង់លោក Mohammad Javad Zarif បាន បញ្ជាក់ថា «យើងខ្ញុំសង្ឃឹមថា កម្មវិធីការ ពារជាតិរបស់អីុរ៉ង់នឹងមិនត្រូវរដ្ឋាភិបាលថ្មីអាមេរិកយកធ្វើជាលេសដើម្បីបង្កឲ្យមានភាពតានតឹងនោះឡើយ»។

នៅថ្ងៃទី១ខែកុម្ភៈប្រធានាធិបតីអីុរ៉ង់លោក Hassan Rouhani បានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គ្មានបទពិសោធន៍ក្នុងនយោបាយដឹកនាំប្រទេសនោះឡើយ ពិសេសក្រោយពេលដែលលោកចេញច្បាប់ហាមប្រាមពលរដ្ឋ៧ ប្រទេសមិនឲ្យចូលក្នុងទឹកដីអាមេរិករយៈពេល៣ខែដំបូងដែលលោកចូលកាន់ អំណាច។ អ្វីដែលលោក ត្រាំ បានធ្វើគឺ បំពានទៅលើច្បាប់អន្តរជាតិធ្វើឲ្យស្ថាន ភាពកាន់តែច្របូកច្របល់។

ក្នុងរយៈពេល២សប្តាហ៍នៃការកាន់ តំណែងប្រធានាធិបតីលោក ត្រាំ បានធ្វើ ឲ្យ «រាត្រីទឹកឃ្មុំរបស់ពលរដ្ឋអាមេរិកត្រូវបានបញ្ចប់» ក្រោយពេលដែលលោកបានអនុវត្តគោលនយោបាយធ្វើឲ្យមានការក្រោកឈរឡើងប្រឆាំងយ៉ាងខ្លាំងពីពល រដ្ឋអាមេរិកនិងនៅជុំវិញពិភពលោក។ ក្នុង នោះមានការចុះហត្ថលេខាដកអាមេរិក ចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងទ្វីប TPP , លុបចោលកម្មវិធីសុខាភិបាលរបស់អូបាម៉ា និងការហាមប្រាមពលរដ្ឋ៧ប្រទេស ចូលក្នុងទឹកដីអាមេរិកបង្កឲ្យមានបាតុកម្មកើតឡើងនៅជុំវិញពិភពលោក៕

usa (2) usa (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print