សេចក្តីរាយការណ៍ពីសមត្ថកិច្ចតូចតាចនៅច្រកភ្នំដិនបានឲ្យដឹងថា បច្ចុប្បន្នមេ គយប្រចាំច្រកនេះក៏ដូចជាមេនគរបាលអន្តោប្រវេសន៍និងសមត្ថកិច្ចពាក់ព័ន្ធផ្សេង ទៀតនៅតែឃុបឃិតគ្នាបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិន គ្រប់យ៉ាងពេញបន្ទុកដើម្បីជាថ្នូរនឹងផលប្រយោជន៍។ មានទំនិញគេចពន្ធជាច្រើន ប្រភេទត្រូវឈ្មួញនាំចូលតាមច្រកភ្នំដិន ហើយសូម្បីតែត្រីខុសច្បាប់និងអង្ករក៏ឈ្មួញអាចនាំចូលតាមច្រកភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវតាមអំពើចិត្តដែរ។
កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧កន្លងទៅសមត្ថកិច្ចចម្រុះខេត្តកណ្តាលបានឃាត់រថយន្តមួយគ្រឿងដែលដឹកអង្ករនិងទំនិញគេចពន្ធយ៉ាងសំពីងសំពោងដែល ឈ្មួញនាំចូលពីប្រទេសវៀតណាមតាមច្រកភ្នំដិន ហើយត្រូវបានគេដឹងថាឈ្មួញមានការឃុបឃិតជាមួយមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធនៅច្រកនោះតែម្តង។ ម្ចាស់ទំនិញ ដែលត្រូវសមត្ថកិច្ចចម្រុះបង្ក្រាបនោះត្រូវគេដឹងថារស់នៅក្នុងភូមិផ្សារ ឃុំភ្នំដិន ស្រុក គិរីវង់ ខេត្តតាកែវ ហើយជួលរថយន្តដឹកទំនិញទាំងនោះយកមកលក់ឲ្យម៉ូយនៅខេត្ត កំពង់ស្ពឺ។ តាមរយៈការបង្ក្រាបរបស់សមត្ថកិច្ចចម្រុះខេត្តកណ្តាលជាភស្តុតាងបង្ហាញឲ្យឃើញថា ទំនិញគេចពន្ធនៅតែបន្តហូរចូលតាមច្រកភ្នំដិន ខេត្តកាកែវយ៉ាងពេញ បន្ទុកដោយសារមានការឃុបឃិតជាប្រព័ន្ធ ។
នៅក្នុងការបង្ក្រាបរថយន្តដឹកអង្ករនិងទំនិញគេចពន្ធកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នោះសមត្ថកិច្ចចម្រុះរកឃើញអង្ករផលិតនៅប្រទេសវៀតណាមមានរូបសញ្ញា មនុស្សជិះក្របីចំនួន៨០បាវស្មើ នឹង៤តោន ពូកចំនួន១០០ កម្រាលពូក១០០ មុង ១០០ដែលសុទ្ធតែជាទំនិញគេចនាំចូលតាមច្រកភ្នំដិន។ ក្រោយពេលបង្ក្រាបសមត្ថ កិច្ចចម្រុះបានបញ្ជូនទំនិញទាំងនោះទៅទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក កណ្តាលស្ទឹងដើម្បីចាត់វិធានការតាមនីតិវិធី ហើយបញ្ហានេះត្រូវបានមជ្ឈដ្ឋាននានា តាមដានដោយយកចិត្តទុកដាក់ផងដែរ។ ដូច្នេះក្រសួងនិងស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពកុំឲ្យឈ្មួញនាំចូលអង្ករ ត្រី ក៏ដូចជាទំនិញគេច ពន្ធទំនិញបង់ពន្ធមិនគ្រប់តាមច្រកភ្នំដិនស្រេចតែអំពើចិត្តទៀត ហើយគួរចាត់វិធាន ការតាមច្បាប់ទៅលើក្រុមមន្ត្រីពុករលួយនៅច្រកភ្នំដិនដើម្បីជាការព្រមានផងដែរ ៕