រថយន្ដហាយឡែនឌ័របើកគៀររថយន្ដវីស្តូបណ្ដាលអោយរងការខូចខាតហើយព្យាយាមបើករត់ត្រូវអ្នកឃើញហេតុការណ៍ដេញឃាត់បាន

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដហាយឡែនឌ័រមួយគ្រឿងបើកក្នុងល្បឿនលឿនបានគៀររថយន្ដវីសត្តូមួយគ្រឿងបណ្ដាលអោយរថយន្ដរងការខូចខាតដាច់កាឡេខាងមុខទៅមុខលែងរួច ហើយរថយន្ដហាយឡែនឌ័រព្យាយាមបើករត់គេចទាំងកង់បែករហូតមកដល់ច្រមុះជ្រូកក្បាលថ្នល់ទើបអ្នកឃើញហេតុការណ៍តាមឃាត់បានតែម្ដង។

v6-3

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១និង៤៥នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវ ព្រះមុន្នីវង្ស ទល់មុខនិង មជ្ឍមណ្ឌលកំសាន្តរ៉ុក ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញមានរថយន្ដម៉ាកវីស្តូមួយគ្រឿង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ2T-3803 បើកបរដោយបុរស់ម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ ព្រះមុន្នីវង្ស ទិសដៅពីត្បូងទៅជើង លុះមកដល់ចំនុចកើតហេតុស្រាប់តែមានរថយន្ដមួយគ្រឿងទៀតម៉ាកហាយឡែនឌ័រ ពណ៍ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AE-5939 បើកបរដោយបុរសម្នាក់និងរួមដំណើរជាមួយបុរសម្នាក់ទៀត ធ្វើដំណើរស្របទិសគ្នា ក្នុងល្បឿនយ៉ាងលឿនហើយបានវ៉ារថយន្ដវីស្តូ ដោយល្បឿនលឿនពេកគេចមិនទាន់ក៏រថយន្ដ វីស្តូ ចំហៀងខាងឆ្វេងបណ្ដាលអោយរថយន្ដ វូស្តូ ឆ្កូតមួយចំហៀងនិងដាច់ការឡេខាងមុខបន្តដំណើរទៅមុខលែងរួច និងរថយន្ដហាយឡែនឌ័រក៏បែកកង់មុខផ្នែកខាងស្ដាំផងដែរ។

ប្រភពដដែលបានបន្តថា ក្រោយកើតហេតុ រថយន្ដហាយឡែនឌ័របានព្យាយាមបើករត់គេចទាំងកង់រថយន្ដបែក តែត្រូវអ្នកឃើញហេតុការណ៍ដេញរហូតមកដល់ច្រមុះជ្រូក ក្បាលថ្នល់ទើបឃាត់បានតែម្ដង។

ក្រោយកើតហេតុដោយភាគីទាំងសងខាងនិយាយមិនត្រូវរ៉ូវគ្នា ទើបអោយសមត្ថកិច្ចធ្វើការវាស់វែងយករថយន្ដទាំងពីរយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាល ខណ្ឌចំការមន ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

v6-2

v6-1

...

ដោយ៖ ចាន់​ធឿ​ន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print