ភ្នំពេញ ៖ កម្លាំងអធិការនគរបាលខណ្ឌសែនសុខ បើកយុទ្ធនាការណ៍បង្ក្រាបអ្នកប្រើប្រាស់គ្រឿងញៀនហើយជាលទ្ធផលកម្លាំងបានធ្វើការរឃាត់ខ្លួនមនុស្ស៧នាក់ស្រី៣នាក់ និងដកហូតឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ប្រត្តិបត្តិការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
លោកម៉ក់ ហុង អធិការខណ្ឌ បានមានប្រសាន៍សថា ដោយមានបទបញ្ជាពីលោកអគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញនិងមានការសម្របសម្របព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាមកលោកឲ្យចុះសហការនិងធ្វើរដ្ឋបាលនៅចំណុចខាងលើដែលជាតំបន់ស្មុកស្មាញទើបលោកដឹកនាំកម្លាំងចុះមកបង្ក្រាបឲ្យដូចភ្លៀងរលឹមក្នុងនោះឃាត់ខ្លួនអ្នកសង្ស័យប្រើប្រាស់គ្រឿងញៀនបាន៧នាក់ ស្រី៣នាក់ និងដកហូតឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ យកទៅសាកសួរនៅអធិការដ្ឋានខណ្ឌសែនសុខ។
គួរបញ្ជាក់ថានៅដើមឆ្នាំ២០១៧នេះ នគរបាលខណ្ឌសែនសុខបានបើកយុទ្ធនាការអោយដូចភ្លៀងរលឹមដោយចុះជាប់គ្នាទាំងយប់ទាំងថ្ងៃតែម្តង និងបានប្រមូលក្រុមក្មេងដែលតែងតែដើរចោលផ្ទះមកប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀន និងខ្លះមកលេងល្បែងសុីសងខុសច្បាប់ជាច្រើននាក់ហើយទោះជានៅដើមឆ្នាំ២០១៧នេះខាងអគ្គស្នងការនគរបាលបានដាក់គោលការណ៍ត្រូវយកបញ្ហាគ្រឿងញៀនជាបញ្ហាចំបងក៏ដោយ តែសកម្មភាពចុះបង្ក្រាបនេះតែងតែកើតមានឡើងជារឿយៗ នៅក្នុងខណ្ឌសែនសុខនេះ។
បច្ចុប្បន្នក្រុមអ្នកសង្ស័យប្រើប្រាស់គ្រឿងញៀនរួមទាំងវត្ថុតាងខាងលើត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕ តុង សីហា
...