នារីម្នាក់ស្រវឹងស្រាជោកបើករថយន្តបុកបង្គោលខ្សែភ្លើងខូចខាតរថយន្តយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ នារីរូបស្រស់ម្នាក់ស្រវឹងស្រាជោកជាំបើករថយន្តមិនប្រយ័ត្នបានរេចង្កូតជ្រុលទៅបុកបង្គោលខ្សែភ្លើងបណ្ដាលឲ្យខូចខាតរថយន្តយ៉ាងដំណំបើកទៅមុខលែងរួច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចខាងត្បូងស្ថានីយ៍ទូរទស្សន៍អាសុីអាគ្នេយ៍ ប្រមាណជា១០០មែត្រ ស្ថិតតាមបណ្ដោយផ្លូវណតប្រ៊ីដ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សាក្សីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីស្រស់ឆើតឆាយម្នាក់បើកបរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Z-4415 ក្នុងទិសដៅពីជើងទៅត្បូងក្នុងស្ថានភាពស្រវឹងជោកជាំហើយក្នុងល្បឿនលឿនទៀតផង លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបានរេចង្កូតទៅខាងស្ដាំហើយជ្រុលទៅបុកបង្គោលខ្សែភ្លើងបណ្ដាលឲ្យរថយន្តខូចខាតផ្នែកចំហៀងខាងស្ដាំនិងដាច់កាឡេកង់មុខបើកទៅមុខលែងរួច ម្ចាស់រថយន្តបង្កឈ្មោះ ដា លីន ភេទស្រី អាយុ២៩ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចរបានចុះមកធ្វើការវាស់វែងនិងអូសរថយន្តខាងលើយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខរងចាំការដោះស្រាយនៅពេលក្រោយ ៕ តុង សីហា

...

tong (5) tong (3) tong (4) tong (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print