រថយន្តស្លាកលេខ ន.ប បត់ចូលក្នុងក្លិប ហ្ស៊ូក ត្រូវម៉ូតូជិះបុកបណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានសន្លប់ស្ដូកស្ដឹងខណៈរូបគាត់បានជិះម៉ូតូទៅបុករថយន្តមួយគ្រឿងដែលបត់ឆ្វេងចូលក្លឹបកំសាន្តមួយកន្លែងបណ្ដាលអោយរងរបួសធ្ងន់ កាលពីវេលាម៉ោង១២និង ៣០នាទីរំលងអធ្រាត្រថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចមុខក្លឹប ហ្ស៊ូក តាមបណ្ដោយផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តឡិចសុីស១គ្រឿង ពណ៌ស ពាក់ស្លាកលេខ នគរបាល ២-៨៧៦៨ ជិះដោយបុរស៣នាក់ក្នុងទិសដៅពីកើតមកលិច លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបានបត់ឆ្វេងចូលក្នុងក្លឹបហ្ស៊ូកយ៉ាងលឿននិងមិនបានបើកសុីញ៉ូនោះទេ ហើយស្រាប់តែពេលនោះក៏មានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ ខ្មៅពាក់ស្លាកលេខភ្នំពេញ1FE-1646 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿនហើយបានជ្រុលទៅបុកទ្វាររថយន្តនោះចំទ្វារខាងក្រោយខាងស្ដាំរថយន្តបណ្ដាលឲ្យជនរងគ្រោះរងរបួសបែកក្បាលធ្ងន់ធ្ងរ រីឯម៉ូតូវិញខូចខាតផ្នែកខាងមុខទាំងស្រុង។

បើតាមប្រភពព័ត៌មានពីម្ចាស់រថយន្តខាងលើបានបញ្ជាក់ថា មុនពេលកើតហេតុរូបគាត់មានគ្នា៣នាក់បានជិះរថយន្តខាងលើនោះបំណងចូលក្នុងក្លឹបខាងលើនោះ លុះមកដល់ក្លឹបខាងលើនោះពេលរថយន្តរបស់គាត់រៀបនិងបត់ចូលគាត់បានឃើញម៉ូតូរងគ្រោះខាងលើបើកយ៉ាងលឿនទោះជារូបគាត់ខំវៃភ្លើងហ្វាសសុំផ្លូវយ៉ាងណាក៏ដោយនិងបើកភ្លើងសុីញ៉ូថែមទៀតផងតែនៅតែម៉ូតូខាងលើមិនព្រមបន្ថយល្បឿនសោះនោះឡើយ ហើយពេលនោះម្ចាស់រថយន្តក៏ព្យាយាមជាន់បន្ថែមល្បឿនរថយន្តឲ្យផុតម៉ូតូខាងលើនោះដែរតែមិនផុតក៏ត្រូវម៉ូតូខាងលើបុកបណ្ដាលឲ្យរងរបួសខ្លួនធ្ងន់ធ្ងរ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជនរស្មីដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតដោយសារតែសភាពរបស់ជនរងគ្រោះធ្ងន់ធ្ងរពេក រីឯរថយន្តនិងម៉ូតូត្រូវបានខាងសមត្ថកិច្ចចរាចរក្រុងចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីរងចាំការដោះស្រាយនៅពេលក្រោយ ៕ តុង សីហា

...

tong (1) tong (2) tong (3) tong (4) tong (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print