នគរបាលក្រុងប៉ោយប៉ែតឃាត់ជនសង្ស័យគ្រឿងញៀនម្នាក់បម្រុងយកលក់ចែកចាយឱ្យអតិថិជនរបស់ខ្លួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យគ្រឿងញម្នាក់និងថ្នាំញៀនមេតំហ្វេតាមីនទឹកកក១៥កូនថង់ ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែតបង្រ្កាបចាប់ឃាត់ខ្លួនខណៈដែលជនសង្ស័យធ្វើដំណើរតាមម៉ូតូបម្រុងយកថ្នាំញៀនទៅលក់ឱ្យអតិថិជនរបស់ខ្លួន។

លោកវរសេនីយ៍ទោ ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត ប្រាប់ឱ្យដឹងថា ការបង្រ្កាបឃាត់ខ្លួនជនសង្ស័យមានឈ្មោះ ដាំ វណ្ណី ភេទប្រុសអាយុ៣១ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោប៉ែត ធ្វើឡើងក្នុងភូមិសាស្រ្ត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត នៅពេលកម្លាំងនគរបាលចេញល្បាតពង្រឹងសន្តិសុខកាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ ។ កម្លាំងនគរបាលបានប្រទះឃើញជនសង្ស័យជិះម៉ូតូ ដែលជាមុខសញ្ញាស្ថិតក្នុងបញ្ជីខ្មៅរបស់សមត្ថកិច្ច ពាក់ព័ន្ធនិងគ្រឿងញៀន សមត្ថកិច្ចបានហៅជនសង្ស័យឈប់សាកសួរ ឆែកឆេរត្រួតពិនិត្យ រកឃើញថ្នាំញៀនមេតំហ្វេតាមីនទឹកកកចំនួន១៥កញ្ចប់តូចដែលជនសង្ស័យលាក់ទុកក្នុងកែប់ម៉ូតូ។

លោកអធិការប្រាប់ឱ្យដឹងទៀតថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបាននិយាយឆ្លើយសារភាពថាថ្នាំញៀនទាំងនោះរូបគេបានបម្រុងយកទៅលក់ឱ្យអតិថិជនរបស់ខ្លួន ដែលមានការណាត់ជួបគ្នារួចទៅហើយ។ក្រោយពីឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនរូបនេះហើយសមត្ថកិច្ចកំពុងតាមដានស្រាវជ្រាវស្វែងរចាប់មេខ្លោងគ្រឿងញៀនដែលជាអ្នកផ្ទក់ផ្គង់គ្រឿងញៀនឱ្យជនសង្ស័យរូបនេះ ដើម្បីយកទៅលក់ចែកចាយបន្តទៀតនោះ។ជនសង្ស័យកំពុងតែ កសាងសំណុំរឿងចាប់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីយកទៅ ចាត់ការតាមផ្លូវច្បាប់៕ សំ វិច្ឆិកា

...

IMG_7313 IMG_7312

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print