សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៣នាក់និងថ្នាំញៀន៥កញ្ចប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ មនុស្សស្រីប្រុស៣នាក់ត្រូវបានសមត្ថកិច្ច នគរបាលប្រឆាំងគ្រឿងញៀន ធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីបានធ្វើសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង៦និង៤៥នាទីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង និង នៅឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

មន្រ្តីនគរបាលគ្រឿងញៀនេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះ ទី១.ឈ្មោះ ពៅ ស្រីនាង ភេទស្រី អាយុ២៨ឆ្នាំ ទី២.ឈ្មោះនូវ សីលា ភេទស្រី អាយុ២៦ឆ្នាំ ជនសង្ស័យទាំងពីរនាក់រស់នៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង និងទី៣.ឈ្មោះ ឈឹម ចន្ថា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញ ថ្នាំញៀនចំនួន៥កញ្ចប់ធំ ទូរស័ព្ទចំនួន៦គ្រឿង ម៉ូតូ១គ្រឿង រួមនិងឧបករណ៍ជក់មួយចំនួនទៀតផងដែរ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលចាប់ខ្លួនជនសង្ស័យទាំង៣នាក់នេះ គឺសមត្ថកិច្ចបានធ្វើការស្រាវជ្រាវមុខសញ្ញានេះ ហើយដំបូងសមត្ថកិច្ចបានការឃាត់ខ្លួនជនសង្ស័យស្រី ២នាក់ នៅភូមិម៉ុងបារាំង ។ តាមចំលើយសារភាពរបស់ជនសង្ស័យទាំងពីរនាក់នេះសមត្ថកិច្ចបានឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅស្រុករលាប្អៀរ ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ចន្ថា

...

IMG_4446IMG_4448IMG_4447

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print