លោកស្រី ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានានៅវត្តឈូកមាស ខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្ដាលចុះជួយខេត្តបានអញ្ជើញជាអធិបតីពិធីសម្ពោធសមិទ្ធផលនានានៅវត្តឈូកមាស ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងកាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧។

ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់‌លោកឧត្តម លោកជំទាវ អភិបាលស្រុក អស់លោកលោកស្រីពុទ្ធបរិស័ត ប្រជាពលរដ្ឋ សិស្សានុសិស្សជិត២ពាន់នាក់។

លោកសុទ្ធ គឹមចន្ទ័ អភិបាលស្រុកស្វាយជ្រំបានឲ្យដឹងថា វត្តឈូកមាសបានកសាងឡើងនៅឆ្នាំ១៨៥៨មានអាយុកាល១៥៩ឆ្នាំពីមុនស្ថិតនៅវត្តសីការ ឃុំស្វាយអង្គ ស្រុករំដួល បច្ចុបន្នភូមិសីការស្ថិតក្នុងឃុំស្វាយយា ស្រុកស្វាយជ្រំ។ ប្រភពបន្តថា ក្រោយថ្ងៃរំដោះ៧មករា វត្តឈូកមាសត្រូវបានបង្កើតឡើងវិញនៅឆ្នាំ១៩៨០រហូតដល់សព្វថ្ងៃនេះខណៈមានភិក្ខុចំនួន៨អង្គជាអ្នកដឹកនាំគ្រប់គ្រងរហូតបានកសាងសមិទ្ធផលនានាដែលត្រូវសម្ភោធបុណ្យឆ្លងក្នុងពេលនេះ។

ក្នុងឱកាសនោះដែរលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជានិច្ចជាកាលលោកតែងតែយកចិត្តទុកដាក់គិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងនិងគ្រប់កាលះទេសះ។

លោកស្រីបន្តថា ប្រទេសជាតិសព្វថ្ងៃមានសុខសន្តិភាពនិងមានអភិវឌ្ឍន៍លើគ្រប់វិស័យទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ ហើយវិស័យពុទ្ធាសាសនាដែលកំពុងមានការរីកចម្រើ និងសូមថ្លែងអំណរគុណដល់សប្បុរសជនជានានានិងពុទ្ធបរិស័ទចំណុះជើងវត្តដែលបានចូលរួមគ្នាលើស្ទួយវិស័យពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។

លោកស្រី ម៉ែន សំអន ក៏បានជំរុញដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមេត្តាចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំដែលប្រព្រិត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ និងសូមគ្រាំទ្រដោយស្មោះស្មគ្រ័បំផុតចំពោះបេក្ខភាពសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីជារៀងរហូត។ បន្ទាប់មកលោកស្រី ម៉ែនសំអន ក៏បានអញ្ជើញកាត់ខ្សែបូសម្ពោធសមិទ្ធផលនានាវត្តឈូកមាសជានិមត្តរូបផងដែរ៕ យឹម សុថាន

...

IMG_4430IMG_4425IMG_4423IMG_4429IMG_4441IMG_4427IMG_4437IMG_4424IMG_4432IMG_4436IMG_4438

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print