ខេត្តកំពង់ចាម៖ ជនសង្ស័យ៥នាក់រួមនិង វត្ថុតាងថ្នាំញៀន៤៨កញ្ចប់ទម្ងន់ជិត៥ខាំត្រូវបានកម្លាំងជំនាញការិយាល័យគ្រឿងញៀនកងរាជអវុធហត្ថខេត្ត សហការ ជាមួយកម្លាំងអាវុធហត្ថស្រុកស្ទឹងត្រង់ធ្វើការស្ទាក់ចាប់ឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែង។
ប្រតិបត្តិការនេះធ្វើនៅថ្ងៃទី០២ -០៣ ខែកុម្ភះ ឆ្នាំ២០១៧ នៅចំណុចក្នុងចំការកៅស៊ូ ស្ថិតក្នុងភូមចេកជ្វា ឃំុព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
លោកវរសេនីយត្រី ប្រាក់ ណារិន នាយការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តកំពង់ចាមបានឲ្យដឹងថា កំលាំងការិយាលយ័គ្រឿងញៀន អ.ហខេត្ត សហការ ជាមួយ អ.ហ ស្រុកស្ទឺងត្រង់ចំនួន០៨នាក់ រថយន្ត០១គ្រឿង ម៉ូតូ០៣គ្រឿងដឹកនាំបញ្ជាដោយ លោក វរសេនីយ៍ត្រី សែម ឃាង ជាប្រធានមន្ទីរយុត្តិធម៍បានចុះប្រតិបត្តិការដោយប្រើវិធានញុះញង់បង្ក្រាបឃាត់ខ្លួនបានជនសង្ស័យជួញដូរ គ្រឿងញៀននៅចំណុចចំការកៅស៊ូចេកឈ្វា បាន ជាបន្ត បន្ទាប់ ចំនួន:០៥នាក់ ទី១ឈ្មោះ ថង ហេង ភេទប្រុសអាយុ២០ ឆ្នាំរស់ភូមិកោះកណ្ដាល ឃុំពាមកោះស្នាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ទី២/ឈ្មោះ ណែប វណ្ណះ ភេទប្រុសអាយុ២៣ឆ្នាំ រស់នៅ ភូមិព្រែកសង្កែ ឃុំ ស្រុកជាមួយគ្នា។ទី៣/ឈ្មោះ គ្រុយ បារាំង ភេទប្រុសអាយុ៣៨ឆ្នាំរស់ នៅភូមិបែកអន្លូង. ឃុំុំអារក្សត្នោត ស្រុកជាមួយគ្នា។ទី៤/ឈ្មោះ សុខ ជា ភេទប្រុសអាយុ១៦ឆ្នាំរស់នៅភូមិកោះរកា ឃុំ ពាមកោះស្នា ស្រុកជាមួយគ្នា។ទី៥/ឈ្មោះ ឆេង មករា ភេទប្រុស. អាយុ៣៤ ឆ្នាំ រស់នៅភូមិខ្ទួយ៤ ឃុំអូរម្ល ស្រុកជាមួយគ្នា។
លោកបន្តថា ក្នុងនោះយើងរឹបអូសវត្ថុតាងរួមមាន:ម្សៅក្រាមពណ៍ស:ចំនួន៤៨ កញ្ចប់ទម្ងន់៤.៩២ក្រាម ម៉ូតូ០៤ គ្រឿងទូរស័ព្ធដៃ០៥គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានកសាងសំណំុរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕
ដោយ៖វណ្ណះ